• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ធ្វើ​ឲ្យស៊ី​ជម្រៅ​នូវ​ទំនាក់​ទំនង​វៀត​ណាម​ ឡាវ​


 
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាម ​លោក​ Nguyen Xuan Phuc ធ្វើឲ្យស៊ីជម្រៅថែមទៀត​
នូវទំនាក់ទំនងវៀតណាម ​ឡាវ ជាភាតរៈ

សារព័ត៌មាឡាវក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៧ ដល់២៨ ខែមេសា បាន​ចុះផ្សាយ​លើទំព័រទី​១ នូវអត្ថបទ​និង​រូបភាព ស្ដីអំពី​សកម្មភាព​របស់​នាយករដ្ឋមន្រ្តី​រដ្ឋាភិ​បាល​វៀតណាម លោក Nguyen Xuan Phuc ក្នុង​ដំណើរ​ទស្សនកិច្ច​ជាផ្លូវការ ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ជាពិសេស គឺវាយតម្លៃខ្ពស់​ចំពោះ​លទ្ធផល ដែលសម្រេច​បាន ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ។​ បណ្ដាកាសែតសុទ្ធតែ​បានអះអាងថា​​ដំណើរ ទស្សន​កិច្ច​​នេះ​​ទទួល​បាន​ជោគជ័យ រួមចំណែកដល់កិច្ច​សហប្រតិបត្តិការ ​រវាង​ប្រទេស​ទាំងពីរ​កាន់​តែ​ជាក់​ស្ដែង និង​នាំមក​នូវ​ផលប្រយោជន៍​ជាក់​ស្តែង​ឱ្យប្រជាជន​ទាំងពីរ​ប្រទេស​ឡាវ - វៀតណាម​ជាភាតរៈ។           

​ការសែត Pasaxon​ (កាសែតប្រជាជន) ច្បាប់ចេញថ្ងៃទី២៨ ខែមេសា ​និង Pathet Lao ច្បាប់​ចេញថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០១៧ បានចុះផ្សាយទាំងស្រុង ​នូវសេចក្តី​ថ្លែង​ការណ៍​រួម រវាងប្រទេសទាំងពីរវៀតណា​ម​និងឡាវ ហើយ​បញ្ជាក់ថា​​ដំណើរ​ទស្សន​កិច្ច​នេះទទួល​បានជោគ​ជ័យ​យ៉ាង​ល្អប្រសើរ​ដោយ​ភាគីទាំងពីរ បាន​ចុះហត្ថ​លេខាលើ​ឯកសារ​សហប្រតិបត្តិការ​សំខាន់​ចំនួន​៩​។

​កាសែត “Vientiane Times“ ច្បាប់ចេញថ្ងៃទី ២៧-២៨ ខែមេសា បាន​ចុះផ្សាយ​អត្ថបទ​ចំនួន​ពីរ ដែល​ក្នុងនោះ បាន​លើកត្រដែត​​អំពី​​រាល់លទ្ធផល ​ដែល​សម្រេច​បាន​ក្នុងដំណើរ​ទស្សនកិច្ច​នេះ ជាពិសេសគឺបណ្ដាកិច្ចព្រម​ព្រៀង​​រវាង​ភាគី​ទាំង​ពីរ ហើយ​បញ្ជាក់ថាដំណើរទស្សនិច្ច របស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួល​​បាន​ជោគជ័យនៅ​ពេល ដែលរដ្ឋាភិបាលទាំងពីរ​​បាន​ចុះហត្ថ​លេខា​លើកិច្ច​ព្រមព្រៀងជាច្រើន ដែលមាន​តម្លៃ​រាប់​រយលានដុល្លារ។

​កាសែត " Vientiane Mai” ច្បាប់ចេញថ្ងៃទី២៧​ ខែមេសា បាន​ចុះផ្សាយ​អនុសាសន៍​របស់​អគ្គលេខាបក្ស និងជា​ប្រធាន​​រដ្ឋឡាវលោក Bounnhang Volachith ស្ដីអំពីដំណើរទស្សន​កិច្ច របស់នាយក​រដ្ឋមន្ត្រីវៀត​ណាម ​លោក Nguyen Xuan Phuc ដែលក្នុង​នោះបានវាយតម្លៃខ្ពស់​ ចំពោះដំណើរ​ទស្សនកិច្ច​ជាផ្លូវ​ការ​លើកដំបូង នៅឡាវ​​បន្ទាប់ពីទទួល​ដំណែង​ របស់​នាយក​រដ្ឋមន្ត្រី​វៀត​ណាម ហើយ​បញ្ជាក់ថាដំណើរទសទស្សនកិច្ចនេះ បានជួយព​ង្រឹង និងធ្វើ​ឲ្យស៊ី​ជម្រៅថែម​ទៀត​ នូវទំនាក់ទំនងសហប្រតិបត្តិការ រវាងបក្សទាំងពីរ និងរដ្ឋ​ឡាវ - វៀត​ណាម​។
         
​ក្រៅពីកាសែតពោលខាងលើ មានកាសែតផ្សេងទៀតព្រមទាំងវិទ្យុសម្លេង និង​ទូរទស្សន៍​ជាតិឡាវ​ក៏បាន​ចុះផ្សាយ​អត្ថបទ​ជាច្រើន​និង​ចំណាយ​ពេល​វេលាជា​ច្រើន ដើម្បី​រាយការណ៍ស្ដីពីសកម្មភាព និងលទ្ធផល​នៃដំណើរ​ទស្សនិច្ច​ជាផ្លូវ​ការ​ របស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នៅឡាវផងដែរ ៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

មហាសន្និបាតអង្គការសហប្រជាជាតិ បន្ត​សម័យប្រជុំ​បន្ទាន់​ពិសេស​ស្តីពីស្ថាន​ភាព​ប៉ាឡេស្ទីន

មហាសន្និបាតអង្គការសហប្រជាជាតិ បន្ត​សម័យប្រជុំ​បន្ទាន់​ពិសេស​ស្តីពីស្ថាន​ភាព​ប៉ាឡេស្ទីន

នាថ្ងៃទី១៨ ខែមេសា ដោយទទួលបានសំឡេងគាំទ្រចំនួន១២សំឡេង សម្លេងអនុប្បវាទចំនួន២សំឡេង និងសម្លេងប្រឆាំងចំនួន១សម្លេង (ពីអាមេរិក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនអាចអនុម័តលើពង្រាងសេចក្តីសម្រេច។

Top