• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចនៅវៀតណាមរបស់រាជបុត្រដាណឺម៉ាក៖ ការរំពឹងទុកលើការអភិវឌ្ឍសេដ្ឋកិច្ចផ្សារភ្ជាប់ជាមួយនឹងកំណើនបៃតង

ដំណើរទស្សនកិច្ចនៅវៀតណាមរបស់រាជបុត្រដាណឺម៉ាក៖ ការរំពឹងទុកលើការអភិវឌ្ឍសេដ្ឋកិច្ចផ្សារភ្ជាប់ជាមួយនឹងកំណើនបៃតង។
  ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន (រូបថត៖ Phi Ha/VOV5)  

ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ២៥ តុលា នៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតដាណឺម៉ាកប្រចាំនៅវៀតណាម លោក Nicolai Prytz បានឲ្យដឹងថា៖ រាជបុត្រដាណឺម៉ាក Frederik និងព្រះនាង នឹងមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ៣ ខែវិច្ឆិកា ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចរបស់រាជបុត្រដាណឺម៉ាកមកកាន់ប្រទេសវៀត ណាមមានគោលបំណង ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យវិនិយោគ  ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងវិស័យថាមពលកកើតឡើងវិញ (ជាពិសេសថាមពលខ្យល់នៅឆ្នេរសមុទ្រ); ប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព សន្សំសំចៃថាមពល។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា៖ វៀតណាម និងដាណឺម៉ាកសុទ្ធតែបានចែករំលែករួមគ្នានូវគោលដៅមួយ ចក្ខុវិស័យមួយ រួមគ្នាលើផ្លូវមួយ ពោលគឺសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធ (អព្យាក្រឹតភាពកាបូន) នៅឆ្នាំ២០៥០ ដូចដែលបានចុះហត្ថលេខានៅ COP ២៦”។

តាមរបៀបវារៈ ព្រះអង្គម្ចាស់នៃប្រទេសដាណឺម៉ាក នឹងចូលរួមជាមួយថ្នាក់ដឹកនាំវៀតណាម និងក្រុមហ៊ុន Lego Group ដែលជាវិនិយោគិនដាណឺម៉ាកធំជាងគេនៅវៀតណាម ដើម្បីចាប់ផ្តើមរោងចក្រ Lego នៅ Binh Duong ។ នេះគឺជារោងចក្រអព្យាក្រឹតកាបូនដំបូងបង្អស់របស់ LEGO នៅទូទាំងពិភពលោក ដែលគូសសញ្ញាសម្គាល់ "ព្រឹត្តិការណ៍បៃតង" នៅក្នុងលំហូរនៃការវិនិយោគបរទេសចូលកាន់ប្រទេសវៀត ណាមនិងចូលរួមវេទិកាថាមពលនិរន្តរភាពនៅទីក្រុងហាណូយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top