ព័ត៌មាន វៀតណាមប្រមូលបានចំណូល ៩ ពាន់លានដុល្លារពីភ្ញៀវទេសចរអន្តរជាតិក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ 05/07/2026 យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិទូទៅ (ក្រសួងហិរញ្ញវត្ថុ) ទើបនឹងបានប្រកាស វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,៧ លាននាក់ក្នុងខែមិថុនា ឆ្នាំ ២០២៦។ ភ្ញៀវទេសចរអន្តរជាំតិមកទស្សនា និងឆ្លងបទពិសោធន៍ នៅខេត្ត Can Tho។ រូបថត៖ VNA ក្នុងរយៈពេល ៦ខែនៃឆ្នាំនេះ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសវៀតណាមបានឈានដល់ជិត ១២,៣លាននាក់ ប្រមូលបានប្រាក់ចំណូលជាង ៩ ពាន់លានដុល្លារ។ ជាមួយនឹងលទ្ធផលនេះ វិស័យទេសចរណ៍របស់វៀតណាមបានបង្ហើយជិត ៥០% នៃគោលដៅទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ២៥ លាននាក់នៅឆ្នាំនេះ។ទាក់ទងនឹងទំហំទីផ្សារ ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ប្រទេសចិន និងកូរ៉េខាងត្បូងនៅតែជាទីផ្សារប្រភពធំជាងគេ ដែលស្រូបយកចំនួនប្រហែល ៤០% នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុបមកកាន់ប្រទេសវៀតណាម។ បន្ទាប់មកគឺទីផ្សារុស្ស៊ី តៃវ៉ាន់ (ចិន) សហរដ្ឋអាមេរិក ជប៉ុន។ល។ទាក់ទងនឹងកត្តាជំរុញកំណើន តំបន់អាស៊ីអាគ្នេយ៍នៅតែជាកត្តាជំរុញកំណើនដ៏សំខាន់មួយសម្រាប់ទេសចរណ៍វៀតណាម។ នៅអាស៊ីខាងត្បូង ឥណ្ឌានៅតែជាចំណុចភ្លឺស្វាង។ លើសពីនេះ អឺរ៉ុបគឺជាតំបន់ដែលមានអត្រាកំណើនខ្ពស់បំផុតក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ដោយមានការកើនឡើង ៥៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេលខាងមុខ កិច្ចខិតខំប្រឹងប្រែងនឹងត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ឱ្យក្លាយជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយ។ ទំនាក់ទំនងទៅវិញទៅមករវាងវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធ ត្រូវការអភិវឌ្ឍ ដោយផ្លាស់ប្តូរផ្នត់គំនិតពីភាពទូលំទូលាយ និងបរិមាណទៅជាជម្រៅ គុណភាព និងតម្លៃបន្ថែមខ្ពស់ ដែលភ្ជាប់ទៅនឹងផលិតផលច្នៃប្រឌិត និងបទពិសោធន៍ពិសេសៗ។ វិស័យកទេសចរណ៍វៀតណាមនឹងមានគោលដៅសម្រាប់អ្នកទេសចរដែលចំណាយខ្ពស់ និងអ្នកដែលស្នាក់នៅរយៈពេលយូរ៕ តាម vovworld.vn/km-KH Tags:តំបន់អាស៊ីអាគ្នេយ៍ ភ្ញៀវទេសចរអន្តរជាតិ វិស័យកទេសចរណ៍វៀតណាម

យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិទូទៅ (ក្រសួងហិរញ្ញវត្ថុ) ទើបនឹងបានប្រកាស វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,៧ លាននាក់ក្នុងខែមិថុនា ឆ្នាំ ២០២៦។ ភ្ញៀវទេសចរអន្តរជាំតិមកទស្សនា និងឆ្លងបទពិសោធន៍ នៅខេត្ត Can Tho។ រូបថត៖ VNA ក្នុងរយៈពេល ៦ខែនៃឆ្នាំនេះ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសវៀតណាមបានឈានដល់ជិត ១២,៣លាននាក់ ប្រមូលបានប្រាក់ចំណូលជាង ៩ ពាន់លានដុល្លារ។ ជាមួយនឹងលទ្ធផលនេះ វិស័យទេសចរណ៍របស់វៀតណាមបានបង្ហើយជិត ៥០% នៃគោលដៅទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ២៥ លាននាក់នៅឆ្នាំនេះ។ទាក់ទងនឹងទំហំទីផ្សារ ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ប្រទេសចិន និងកូរ៉េខាងត្បូងនៅតែជាទីផ្សារប្រភពធំជាងគេ ដែលស្រូបយកចំនួនប្រហែល ៤០% នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុបមកកាន់ប្រទេសវៀតណាម។ បន្ទាប់មកគឺទីផ្សារុស្ស៊ី តៃវ៉ាន់ (ចិន) សហរដ្ឋអាមេរិក ជប៉ុន។ល។ទាក់ទងនឹងកត្តាជំរុញកំណើន តំបន់អាស៊ីអាគ្នេយ៍នៅតែជាកត្តាជំរុញកំណើនដ៏សំខាន់មួយសម្រាប់ទេសចរណ៍វៀតណាម។ នៅអាស៊ីខាងត្បូង ឥណ្ឌានៅតែជាចំណុចភ្លឺស្វាង។ លើសពីនេះ អឺរ៉ុបគឺជាតំបន់ដែលមានអត្រាកំណើនខ្ពស់បំផុតក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ដោយមានការកើនឡើង ៥៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេលខាងមុខ កិច្ចខិតខំប្រឹងប្រែងនឹងត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ឱ្យក្លាយជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយ។ ទំនាក់ទំនងទៅវិញទៅមករវាងវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធ ត្រូវការអភិវឌ្ឍ ដោយផ្លាស់ប្តូរផ្នត់គំនិតពីភាពទូលំទូលាយ និងបរិមាណទៅជាជម្រៅ គុណភាព និងតម្លៃបន្ថែមខ្ពស់ ដែលភ្ជាប់ទៅនឹងផលិតផលច្នៃប្រឌិត និងបទពិសោធន៍ពិសេសៗ។ វិស័យកទេសចរណ៍វៀតណាមនឹងមានគោលដៅសម្រាប់អ្នកទេសចរដែលចំណាយខ្ពស់ និងអ្នកដែលស្នាក់នៅរយៈពេលយូរ៕
អត្ថបទផ្សេងទៀត សហគមន៍ជនវៀតណាមលើកទឹកចិត្តក្រុមជួយសង្គ្រោះវៀតណាមនៅប្រទេសវេណេស៊ុយអេឡា05/07/2026ព័ត៌មាននាយប់ថ្ងៃទី ៤ ខែកក្កដា ម៉ោងក្នុងស្រុក តំណាងសហគមន៍ និងកម្មាភិបាលមកពីភ្នាក់ងារតំណាងវៀតណាមនៅវេណេស៊ុយអេឡា រួមជាមួយក្រុមគ្រួសារ បានទៅសួរសុខទុក្ខ ប្រាស្រ័យទាក់ទង និងប្រគល់អំណោយដើម្បីលើកទឹកចិត្តក្រុមជួយសង្គ្រោះវៀតណាមដែលកំពុងបំពេញបេសកកម្មមនុស្សធម៌អន្តរជាតិនៅរដ្ឋ La Guaira ប្រទេសវេណេស៊ុយអេឡា។ ពិនិត្យឯកសារបណ្ណសារក្នុងពេលដំណាលគ្នា ដើម្បីបម្រើដល់ការស្វែងរក និងការប្រមូលអដ្ឋិធាតុយុទ្ធជន05/07/2026ព័ត៌មានពិធីបិទមហោស្រពភាពយន្តអាស៊ីដាណាំងលើកទីបួន05/07/2026ព័ត៌មានពិធីបុណ្យដើម្បីសន្តិភាពឆ្នាំ ២០២៦ បានប្រារព្ធនៅខេត្ត ក្វាងទ្រី05/07/2026ព័ត៌មាននាយករដ្ឋមន្ត្រីលោក ឡេ មិញ ហ៊ឹង៖ ប្រែក្លាយឆន្ទៈទៅជាសកម្មភាព ប្រែក្លាយសេចក្តីសម្រេចចិត្តទៅជាលទ្ធផលល្អប្រសើរជាង05/07/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ ដោះស្រាយភ្លាមរាល់ចំណុចកក់ស្ទះ ដើម្បីជំរុញកំណើនយ៉ាងហោចណាស់ ១០%05/07/2026ព័ត៌មានអដ្ឋិធាតុយុទ្ធជនពលីជាង ១.៣០០ ត្រូវបានប្រមូលនៅក្នុងយុទ្ធនាការរយៈពេល ៥០០ថ្ងៃទាំងយប់05/07/2026ព័ត៌មាន អត្ថបទផ្សេងទៀត