ព័ត៌មាន
ដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កម្រិតខ្ពស់ APEC របស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម មានអត្ថន័យសំខាន់
ក្នុងន័យពហុភាគី ក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោកដែលនៅតែពោរពេញដោយភាពមិនប្រាកដប្រជា ការកើនឡើងនៃនិន្នាការការពារនិយម និងការកែសម្រួលយ៉ាងស៊ីជម្រៅចំពោះពាណិជ្ជកម្មសកល និងខ្សែសង្វាក់ផ្គត់ផ្គង់ ការចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់វៀតណាមនៅក្នុងសប្តាហ៍កម្រិតខ្ពស់ APEC លើកទី ៣៣ បង្ហាញពីការយកចិត្តទុកដាក់ ការរួមចំណែកវិជ្ជមាន និងមានការទទួលខុសត្រូវរបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ នេះគឺជាឱកាសមួយសម្រាប់វៀតណាម និងសេដ្ឋកិច្ចសមាជិកដទៃទៀត ដើម្បីផ្លាស់ប្តូរទស្សនៈលើទិសដៅសហប្រតិបត្តិការសំខាន់ៗ លើកកម្ពស់ការសន្ទនា ពង្រឹងទំនុកចិត្ត ស្វែងរកដំណោះស្រាយរួមសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលមានសន្តិភាព ស្ថិរភាព បើកចំហរ ស្វាហាប់ និងវិបុលភាព។ ជាពិសេស សប្តាហ៍កម្រិតខ្ពស់ APEC ឆ្នាំនេះ គឺជាសញ្ញាសម្គាល់ការដែល វៀតណាមទទួលយកតួនាទីធ្វើជាម្ចាស់ផ្ទះ APEC ២០២៧ ពីប្រទេសចិន។
ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី នេះគឺជាដំណើរទស្សនកិច្ចការងារលើកទីពីររបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម ទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២៦នេះ។ ដំណើរទស្សនកិច្ចនេះបញ្ជាក់បន្ថែមទៀតអំពីទស្សនៈជាប់លាប់របស់វៀតណាមថា ការអភិវឌ្ឍទំនាក់ទំនងជាមួយចិនគឺជាតម្រូវការបរានុម័ត ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលនៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ហើយចិនក៏ចាត់ទុកវៀតណាមជាអាទិភាពក្នុងការទូតជិតខាងផងដែរ៕





