• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

“ដំណើរក្រហម” ទូទាំងប្រទេសឆ្នាំ ២០២៤ ខិតខំទទួលបានឈាមយ៉ាងហោចណាស់បានចំនួន ១២០.០០០ ឯកតា

ថ្ងៃទី ២ មិថុនានេះ នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak គណៈកម្មាធិការរៀបចំដំណើរក្រហមមជ្ឈឹមបានសម្របសម្រួលជាមួយគណៈកម្មាធិការដឹកនាំយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្តខេត្ត Dak Lak ដើម្បីរៀបចំបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត “ដំណើរក្រហម” លើកទី ១២ ទូទាំងប្រទេស។
លោកស្រី Bui Thi Hoa អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិដឹកនាំយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ប្រធានមជ្ឈឹមសមាគមកាកបាទក្រហមវៀតណាមអញ្ជើញប្រសាសន៍ក្នុងកម្មវិធី (រូបថត៖ VOV)

នេះជាព្រឹត្តិការណ៍បើកដំណើរការរយៈពេល២ខែ (មិថុនា និងកក្កដា) ឆ្លងកាត់ ខេត្តក្រុងចំនួន ៥១ ទូទាំងប្រទេស។ “ដំណើរក្រហម” ២០២៤ មានគោលដៅដូចជា៖ ផ្សព្វផ្សាយ និងណែនាំមនុស្ស ១ លាននាក់អំពីការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត; រំពឹងថានឹងទទួលបានឈាមយ៉ាងហោចណាស់ចំនួន ១២០.០០០ ឯកតា; កៀរគរអ្នកស្ម័គ្រចិត្តយ៉ាងហោចណាស់ ៨.០០០ នាក់នៅតាមមូលដ្ឋាន ដែលជាកម្មាភិបាលកាកបាទក្រហម សមាជិក យុវជន អ្នកស្ម័គ្រចិត្ត ដើម្បីចូលរួមក្នុង "ដំណើរក្រហម" និងសកម្មភាពមនុស្សធម៌នៅតាមមូលដ្ឋាន និងអង្គភាព។ ដើម្បីសម្រេចបាននូវគោលដៅនេះ លោកស្រី Bui Thi Hoa អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិដឹកនាំយុទ្ធនាការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ប្រធានសមាគមកាកបាទក្រហមវៀតណាមមជ្ឈឹមបានស្នើថា៖ “គណៈ កម្មាធិការដឹកនាំយុទ្ធនាការបរិច្ចាគឈាមស្ម័គ្រចិត្តនៅតាមមូលដ្ឋាន និងគណៈកម្មាធិការរៀបចំ "ដំណើរក្រហម" រៀបចំផែនការ និងរៀបចំការអនុវត្តស្របតាមលក្ខខណ្ឌជាក់ស្តែងនៃមូលដ្ឋានរបស់ខ្លួន។ ផ្សព្វផ្សាយទម្រង់នៃការប្រាស្រ័យទាក់ទងប្រកបដោយភាពច្នៃប្រឌិតអំពីតម្លៃមនុស្សសាស្ត្រនៃសកម្មភាពបរិច្ចាគឈាម។ ផ្តោតលើការសម្របសម្រួលរវាងវិស័យ និងកម្រិត រវាងការឃោសនា ការចលនា និងការអនុវត្តដំណើរការបរិច្ចាកឈាម   និងចែកចាយឈាម  ... ដើម្បីឱ្យយុទ្ធនាការឈាម និងព្រឹត្តិការណ៍ និងការចុះឈ្មោះបរិច្ចាគជាលិកា និងសរីរាង្គ... ពិតជាមានសុវត្ថិភាព សន្សំសំចៃ និងមានប្រសិទ្ធភាព”។

សូមគូសបញ្ជាក់ថា ក្រោយរយៈពេល ១១ឆ្នាំរៀបចំ “ដំណើរក្រហម” ជាមួយសារ “ភ្ជាប់ឈាមវៀតណាម” កាន់តែរីករាលដាល និងទទួលបានការចូលរួមសម្របសម្រួលពីបណ្តាមូលដ្ឋានជាច្រើននៅទូទាំងប្រទេស។ មកទល់នឹងពេលនេះ មានខេត្ត-ក្រុងចំនួន ៥៨ នៅទូទាំងប្រទេសបានចូលរួមក្នុងរៀបចំ “ដំណើរក្រហម” ប្រកបដោយជោគជ័យ ដោយទាក់ទាញអ្នកចូលរួមរាប់លាននាក់ និងទទួលបានឈាមជាង ៨១៥,០០០ ឯកតា។ ឆ្នាំនេះជាឆ្នាំដែលមានចំនួនមូលដ្ឋានចូលរួមច្រើនជាងគេក្នុងការរៀបចំ "ដំណើរកម្សាន្តក្រហម"៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top