• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរការរៀបចំឡើងវិញស្ថាប័នរដ្ឋគឺមិនប៉ះពាល់ដល់បរិយាកាសវិនិយោគ និងធុរកិច្ចនៅវៀតណាមទេ

នារសៀលថ្ងៃទី ១៣ កុម្ភៈ ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេស ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីដំណើរការរៀបចំឡើងវិញស្ថាប័នរដ្ឋនៅវៀតណាមបច្ចុប្បន្ន អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Pham Thu Hang បានលើកច្បាស់ថា៖
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang ឆ្លើយតបអ្នកសារព័ត៌មាននៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ (រូបថត៖ VNA)

ការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវស្ថាប័នរដ្ឋគឺជាសកម្មភាពជាប្រ ចាំរបស់ប្រទេសនានា ស្របតាមបរិបទនៃមុខងារ និងភារកិច្ចរបស់សម័យកាលថ្មី។ លោកស្រី Pham Thu Hang បានអះអាងថា៖ ដំណើរការរៀបចំឡើងវិញស្ថាប័នរដ្ឋគឺមិនប៉ះពាល់ដល់បរិយាកាសវិនិយោគ និងធុរកិច្ចនៅវៀតណាមទេ។ ទន្ទឹមនឹងនោះ វៀតណាមក៏បានចេញបទប្បញ្ញត្តិស្តីពីការសម្រួលនីតិវិធីវិនិយោគក្នុងទិសដៅអំណោយផលជាងនេះ បង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសបរទេសមកបណ្តាក់ទុន និងធ្វើអាជីវកម្មរយៈពេលវែងនៅវៀតណាម។

អំពីទស្សនៈរបស់វៀតណាមចំពោះសំណើថា តើវៀតណាមអាចក្លាយជាអន្តរការីសម្រាប់ការចរចាដោះស្រាយជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែននោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានអះ អាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិសំដៅជំរុញការសន្ទនាដោយសន្តិវិធី។

“វៀតណាមគាំទ្រកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់សហគមន៍អន្តរជាតិដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីយូរអង្វែងចំពោះជម្លោះដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ហើយយើងក៏បានត្រៀមខ្លួនរួចជាស្រេចចូលរួមកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីជំរុញការសន្ទនា និងស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីបញ្ចប់ជម្លោះក្នុងពេលឆាប់ៗនេះ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

លោកអគ្គលេខាបក្ស To Lam និងលោកប្រធានាធិបតី Prabowo Subianto បាន ឯកភាពបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរតាមរយៈការជំរុញការផ្លាស់ប្តូរ ការជួបប្រាស្រ័យ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់តាមរយៈ បណ្តាញទាំងអស់; អនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ហើយបង្កើតកម្មវិធីធ្វើសកម្មភាពក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើអាជីវកម្ម និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

Top