អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang ឆ្លើយតបអ្នកសារព័ត៌មាននៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ (រូបថត៖ VNA)
ការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវស្ថាប័នរដ្ឋគឺជាសកម្មភាពជាប្រ ចាំរបស់ប្រទេសនានា ស្របតាមបរិបទនៃមុខងារ និងភារកិច្ចរបស់សម័យកាលថ្មី។ លោកស្រី Pham Thu Hang បានអះអាងថា៖ ដំណើរការរៀបចំឡើងវិញស្ថាប័នរដ្ឋគឺមិនប៉ះពាល់ដល់បរិយាកាសវិនិយោគ និងធុរកិច្ចនៅវៀតណាមទេ។ ទន្ទឹមនឹងនោះ វៀតណាមក៏បានចេញបទប្បញ្ញត្តិស្តីពីការសម្រួលនីតិវិធីវិនិយោគក្នុងទិសដៅអំណោយផលជាងនេះ បង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសបរទេសមកបណ្តាក់ទុន និងធ្វើអាជីវកម្មរយៈពេលវែងនៅវៀតណាម។
អំពីទស្សនៈរបស់វៀតណាមចំពោះសំណើថា តើវៀតណាមអាចក្លាយជាអន្តរការីសម្រាប់ការចរចាដោះស្រាយជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែននោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានអះ អាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិសំដៅជំរុញការសន្ទនាដោយសន្តិវិធី។
“វៀតណាមគាំទ្រកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់សហគមន៍អន្តរជាតិដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីយូរអង្វែងចំពោះជម្លោះដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ហើយយើងក៏បានត្រៀមខ្លួនរួចជាស្រេចចូលរួមកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីជំរុញការសន្ទនា និងស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីបញ្ចប់ជម្លោះក្នុងពេលឆាប់ៗនេះ”៕