• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដោះស្រាយអោយសមស្របរវាងការអភិរក្ស ពង្រីក​តំលៃបេតិក​ភ័ណ្ឌវប្បធម៌​ជនជាតិ​ជាមួយ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​


ដោះស្រាយអោយសមស្របរវាងការអភិរក្ស ពង្រីកតំលៃបេតិកភ័ណ្ឌវប្បធម៌ជនជាតិ ជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម

នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ​២០១៧ ​នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក​ Tran Dai Quang បានមាន​ជំនួប​ប្រាស្រ័យ​ ជាមួយតំណាងចំនួន១២២ រូប​ជា​បណ្ដា​ព្រឹទ្ធាចារ្យ មេភូមិ សិប្បករ និងជនមាន​កិត្យានុ​ភាព ក្នុងជ​ន​រួមជាតិ​​​ជា​ជន​ជាតិ​ភាគ​តិច តំបន់​ព្រំដែន នៅខេត្ត​ព្រៃភ្នំចំនួន១៥ ភូមិភាគខាង​ជើង​វៀតណាម។ នេះជា​សកម្មភាព​​មួយ ក្នុងចំណោមសកម្មភាព​រំលឹក​ខួបអនុស្សាវរីយ៍ ទិវា​វប្បធ​ម៌​បណ្ដា​ជន​ជាតិ​វៀត​ណាម (​ថ្ងៃទី១៩ ខែមេសា)។ ​ថ្លែងមតិ​នៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានលើក​ច្បាស់​ថា​៖ ក្នុង​សមិទ្ធផល​ធំធេង​ដែល​ប្រទេស​ជាតិ​ទទួល​បាន​នេះគឺមាន​ការរួម​វិភាគ​ទាន​យ៉ាង​សកម្ម​ និង​ប្រសិទ្ធភាព​ពីជនរួម​ជាតិជាជន​ជាតិភា​គ​តិច ដែលក្នុងនោះមាន​បណ្ដាព្រឹទ្ធាចារ្យ មេភូមិ​ សិប្បករ​ និងអ្នកមានកិត្យានុភាព​ក្នុងជន​រួមជាតិ​ជាជន​ជាតិ​ភាគតិច។ ប្រធានរដ្ឋ លោកTran Dai Quang ក៏បានលើកច្បាស់​នូវភារកិច្ច​កិច្ចការជន​ជាតិ​ ក៏ដូច​ជាការ​អភិរក្សអត្តសញ្ញាណវប្បធម៌វិសេស ដោយឡែក ​ជាភារកិច្ចដ៏ធ្ងន់ធ្ងរ  ទាមទារអោយ​គ្រប់​ក្រសួង​ ស្ថាប័ន​ត្រូវ​ជ្រួត​ជ្រាបនិងអនុវត្ត​តាមសេចក្តីសម្រេចចិត្ត សារចរប្រកប ដោយ ប្រសិទ្ធភាព​របស់​បក្ស រដ្ឋអំពី​ការងារ​ជន​ជាតិ​ និងគោនយោបាយជនជាតិ៖

 “​ខ្ញុំមានគោលបំណងថា៖គ្រប់ក្រសួង ស្ថាប័នមជ្ឈឹម បន្តយកចិត្តទុកដាក់​វិនិយោគ​ និងជួយ​ឧបត្ថម្ភ​បណ្ដា​ខេត្ត​​ជាប់​​ព្រំដែន ព្រៃភ្នំ។​ យើង​ត្រូវប្រមូល​ផ្តុំកម្លាំង​របស់ប្រព័ន្ធ​​នយោបាយ​ទាំងមូល និងប្រជាជន​​ទាំ​ងមូល ដើម្បី​​អភិរក្ស​ពង្រីក​តំលៃវ​ប្បធម៌​ជនជាតិ​ប្រពៃណី។”
 
ប្រធានរដ្ឋ លោកTran Dai Quang មានគោលបំណងថា៖រដ្ឋអំណាចតំបន់​ត្រូវដោះស្រាយអោយ សម​ស្រប​ការងារ​អភិរក្ស​ ពង្រីក​តំលៃវ​ប្បធម៌​ជនជាតិ​​ជាមួយការ​​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ សង្គមកិច្ច​ លើក​​តម្កើង​តំលៃ​វប្បធម៌​ជនជាតិ​​ រួមចំណែក​បង្កើនកម្លាំង​​ផែនមហាសាមគ្គីជាតិ៕ 

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

Top