• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដាក់ពង្រាយយ៉ាងម៉ឺងម៉ាត់ បង្ក​ឲ្យ​មាន​វិវត្តយ៉ាងខ្លាំងក្នុងការ​ងារ​ប្រយុទ្ធប្រឆាំង​នឹងការ​ខ្ជះខ្ជាយ

នាព្រឹកថ្ងៃទី ៣១ ធ្នូ នៅទីស្នាក់ការគណៈកម្មការមជ្ឈិមបក្ស នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូឡឹម បានដឹកនាំសម័យប្រជុំទី ២៧ នៃគណៈកម្មការមជ្ឈិមដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអសកម្ម ដើម្បីពិភាក្សានិងផ្តល់យោបល់លើលទ្ធផលការងារឆ្នាំ ២០២៤ កម្មវិធីការងារឆ្នាំ ២០២៥ និងខ្លឹមសារសំខាន់ៗមួយចំនួនទៀត។
អគ្គលេខាបក្សលោក តូ ឡឺម ដឹកនាំសម័យប្រជុំលើកទី២៧ នៃគណៈកម្មការមជ្ឈិមដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអសកម្ម។ រូបថត៖ Van Hieu/VOV

ថ្លែងនៅទីនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់លើការផ្តោតសំខាន់គឺសុក្រិតស្ថាប័នស្តីពីការប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយស្តីពី ការរៀបចំនិងប្រតិបត្តិការរបស់ ទីភ្នាក់ងារនៅក្នុងប្រព័ន្ធនយោបាយ បន្ទាប់ពីបង្រួមក្បាលម៉ាស៊ីន; កសាងនិងអនុវត្តន័យុទ្ធសាស្ត្រជាតិស្តីពីការប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយ ប្រកបដោយប្រសិទ្ធភាព៖ “ផ្តោតសំខាន់លើការអនុវត្តយ៉ាងម៉ឺងម៉ាត់និងទូលំទូលាយ បង្កឲ្យមានវិវត្តយ៉ាងខ្លាំងនិងទម្លុះទម្លាយ ក្នុងការប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយក្នុងសង្គមទាំងមូល ដោយកំណត់ការប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយគឺជាកិច្ចការបន្ទាន់។ ទីមួយគឺត្រូវបង្ហើយការពិនិត្យឡើងវិញ នៃគម្រោងដែលយឺតយ៉ាវតាមកាលវិភាគ មានដំណើរការថយក្រោយយូរនិងប្រសិទ្ធភាពទាប បណ្តាលឱ្យមានការបាត់បង់ ខ្ជះខ្ជាយ និងមានយន្តការគោលនយោបាយទម្លុះទម្លាយដើម្បីដោះស្រាយយ៉ាងដាច់ខាត់ និងដកហូតគម្រោងដែលមិនចាំបាច់ ដើម្បីផ្តោតសំខាន់លើគម្រោងបន្ទាន់។ ធ្វើអធិការកិច្ច សវនកម្ម និងដោះស្រាយគម្រោងមួយចំនួនធ្វើជាគំរូ អំពីការខ្ជះខ្ជាយ ដើម្បីព្រមាន គំរាមកំហែង និងកំញើញ"៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមនិងគុយវ៉ែតជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល

វៀតណាមនិងគុយវ៉ែតជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល

នារសៀលថ្ងៃទី៩ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រី គុយវ៉ែត សេក អាមេដ អាប់ឌុលឡា អាល់-អាម៉ាដ អាល់-សាបា។

Top