• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដាក់ជូនបញ្ជីរាយនាមដើម្បីជ្រើសតាំងអនុប្រធានរដ្ឋសភានិងសមាជិកគណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភា


ដាក់ជូនបញ្ជីរាយនាមដើម្បីជ្រើសតាំងអនុប្រធានរដ្ឋសភានិងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា(Nguyễn Dân - TTXVN)

បន្តសម័យប្រជុំលើកទី១១ រដ្ឋសភាវៀតណាម នីតិកាលទី១៣ នាព្រឹកថ្ងៃទី៤ ខែ​មេសា ឆ្នាំ​២០១៦​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋស​ភាវៀត​ណាម បានដាក់ជូនបញ្ជីរាយ​នាម ដើម្បីរដ្ឋសភាជ្រើសតាំងអនុប្រធានរដ្ឋសភា និង​សមាជិក​មួយ​ចំនួន នៃគណៈ​កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ តាមនោះ លោក Do Ba Ty អនុរដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស អគ្គ​សេនាធិការ​កងទ័ព​ប្រជាជន​វៀត​ណាម និងលោក Phung Quoc Hien​(ដែល​ទើប​នឹង​បាន​រដ្ឋស​ភា​អនុម័ត​លាលែង​ ពីដំណែងប្រធានគណៈកម្មាធិការហិ​រញ្ញវត្ថុ​-ថវិកា) ត្រូវបានតែងតាំងកាន់ដំណែងអនុប្រធាន​រដ្ឋសភា។ តាម​នោះ គណៈ​កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បាន ឧទ្ទេសនាមសមាជិកចំនួន៧រូបចូល ក្នុងគណៈ​កម្មាធិការ​អចិន្ត្រៃយ៍​​រដ្ឋសភា​ផង​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top