ព័ត៌មាន
ជំរុញសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគរវាងវៀតណាម ឡាវ និងកម្ពុជា នៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថល
ថ្លែងសុន្ទរកថានៅសិក្ខាសាលា បណ្ឌិត ផាន ជីហ៊ីវ (Phan Chi Hieu) ប្រធានវិទ្យាស្ថានបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមវៀតណាមរៀបរាប់៖ ជំរុញសេដ្ឋកិច្ចឌីជីថលបានរដ្ឋាភិបាលប្រទេសទាំងឡាយ ចាត់ទុកជាភារកិច្ចមួយក្នុងចំណោមភារកិច្ចដ៏សំខាន់ ដើម្បីជំរុញរចនាសម្ពន្ធខឿនសេដ្ឋកិច្ចឡើងវិញ ផ្សារភ្ជាប់នឹងការផ្លាស់ប្តូរថ្មីនូវទម្រង់កំណើន និង លើកកម្ពស់គុណភាពកំណើន នាំប្រទេសទាំងឡាយរួចផុតអន្ទាក់ប្រាក់ចំណូលជាមធ្យម និង ឆ្ពោះទៅគោលដៅក្លាយជាប្រទេសឧស្សាហកម្មអភិវឌ្ឍ។ និន្នាការខាងលើនឹងបើកចេញកាលានុវត្ត ទន្ទឹមនោះក៏ដាក់ចេញបញ្ហាប្រឈមក្នុងដំណើរការអភិវឌ្ឍ បើកទូលាយសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម សម្រាប់ប្រទេសនីមួយៗ ក្នុងនោះមានវៀតណាម ឡាវ និងកម្ពុជា។
បណ្ឌិត Sonethanou Thammavong សមាជិកគណៈកម្មការប្រតិបត្តិការមជ្ឈិមបក្សប្រជាជនបដិវត្តឡាវ ប្រធានវិទ្យាស្ថានវិទ្យាសាស្រ្តសេដ្ឋកិច្ច និង សង្គមជាតិឡាវរៀបរាប់ថា៖ ប្រធានបទសិក្ខាសាលាថ្ងៃនេះ មានសារសំខាន់ណាស់ តាមរយៈនោះសឱ្យឃើញថាយើងរួមដៃគ្នា ត្រៀមជាស្រេច កសាងហេដ្ឋារចនាសម្ពន្ធសេដ្ឋកិច្ចសង្គម តាមទិសដៅបង្វែឌីជីថល។ បច្ចុប្បន្ន បច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថល កំពុងជាគន្លឹះសំខាន់ នៃការអភិវឌ្ឍសម្រាប់ប្រទេសទាំងឡាយ នៅលើពិភពលោក បំផុតគឺក្នុងបរិបទពិភពលោក និង តំបន់នៅមានការប្រែប្រួលស្មុគស្មាញ។
តាមបណ្ឌិត Sonethanou Thammavong ការងារបង្វែឌីជីថលបច្ចុប្បន្ន របស់ប្រទេសឡាវ ទើបមានថ្មីៗកម្រិតមូលដ្ឋាន ដំបូង ហេតុនេះ ឡាវមានគោលបំណងចង់ពីគ្រោះពិភាក្សា ចែករំលែក របស់អ្នកឯកទេសទាំងពីរប្រទេសវៀតណាម និង កម្ពុជា ដើម្បីសិក្សាបទពិសោធន៍ លទ្ធផលដែលទទួលបាន ដើម្បីអនុវត្ត ក៏ដូចជាសេនាធិការជូនថ្នាក់ដឹកនាំឡាវ ក្នុងសកម្មភាពនេះ។
សង្កត់ធ្ងន់ទំនាក់ទំនងដ៏យូរអង្វែង រវាងប្រទេសទាំង៣ សភាចារ្យ បណ្ឌិត សុខ ទូច ប្រធានវិទ្យាស្ថានរាជបណ្ឌិតសភាកម្ពុជា រៀបរាប់ថា៖ ប្រទេសទាំង៣ កម្ពុជា វៀតណាម និងឡាវ បានមានសហប្រតិបត្តិការជាច្រើន នាំមកប្រសិទ្ធភាពជាក់ស្តែង។ ការពិភាក្សា រៀបចំនូវសកម្មភាពពាណិជ្ជកម្ម វិនិយោគ ក្នុងបរិបទបង្វែឌីជីថលបច្ចុប្បន្នចូលរួមចំណែកសហប្រតិបត្តិការរឹងមាំជាងនេះទៅទៀត រវាងប្រទេសទាំង៣។
តាមសភាចារ្យ បណ្ឌិត សុខ ទូច ក្នុងសកម្មភាពបង្វែឌីជីថល វៀតណាមធ្វើដំណើររហ័សជាងកម្ពុជា និង ឡាវ បំផុតគឺក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្មវិនិយោគ។ សកម្មភាពនាំចេញ នាំចូលរបស់វៀតណាម បំផុតគឺនៅទីក្រុងហូជីមញ ប៉ុន្មានឆ្នាំកន្លងមានកំណើនខ្ពស់។ រាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់ចេញគោលដៅកំណើនថ្មី ក្នុងនោះកំណត់ទិសដៅជំរុញអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល បង្វែឌីជីថលនៅក្នុងវិស័យជាច្រើន។ សហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំង៣ បំផុតគឺក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ចូលរួមចំណែកជំរុញការអភិវឌ្ឍនៃប្រទេសនីមួយៗ។
សិក្ខាសាលាប្រមូលផ្តុំធ្វើច្បាស់បញ្ហា៣ រួមមាននិន្នការអភិវឌ្ឍឌីជីថល និង បទពិសោធន៍អនុវត្តបច្ចេកវិទ្យាឌីជីថល ចូលការអភិវឌ្ឍពាណិជ្ជកម្ម វិនិយោគនៅវៀតណាម ឡាវ និងកម្ពុជា។ កាលានុវត្តនិងបញ្ហាប្រឈមផ្តើមពីដំណើរការបង្វែឌីជីថល រហូតដល់ការជំរុញសហប្រតិបត្តិការ វិនិយោគ រវាងប្រទេសទាំងបី។ វិធីសាស្រ្តជំរុញសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ រវាងវៀតណាម ឡាវ និងកម្ពុជា ក្នុងខឿនសេដ្ឋកិច្ចឌីជីថល។
ពិភាក្សា ជជែក នៅសិក្ខាសាលា អ្នកវិទ្យាសាស្រ្ត អ្នកស្រាវជ្រាវនៃប្រទេសទាំង៣ បានបង្ហាញពីនិន្នាការចាំបាច់នៃសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគពិភពលោក និង តំបន់ ចំពោះការប៉ះពាល់នៃបដិវត្តឧស្សាហកម្មលើកទី៤ និងការអភិវឌ្ឍខ្លាំងក្លានៃបច្ចេកវិទ្យាបច្ចេកទេសឌីជីថល។ សេដ្ឋកិច្ចឌីជីថលកំពុងក្លាយជាលក្ខណៈពិសេស និងជានិន្នាការអភិវឌ្ឍសេដ្ឋកិច្ច បច្ចេកវិទ្យាសំខាន់បំផុតនាបច្ចុប្បន្ន។ សេដ្ឋកិច្ចឌីជីថលកំពុងបានចាត់ទុកជាកម្លាំងចលករមួយក្នុងចំណោមកម្លាំងចលករកំណើនដ៏សំខាន់បំផុត នៃប្រទេសនានានៅក្នុងទសវត្សរ៍ខាងមុខ។
អ្នកស្រាវជ្រាវនៃប្រទេសទាំង៣ ក៏អះអាងថា៖ សក្តានុពលសហប្រតិបត្តិការពាណិជ្ជកម្ម និង វិនិយោគរវាងវៀតណាម ជាមួយឡាវ កម្ពុជា គឺមានទំហំធំ ទន្ទឹមនោះលទ្ធផលសម្រេចបានក្នុងពេលវេលាកន្លង មិនទាន់សក្តិសមនឹងសក្តានុពល ប្រៀបខ្លាំងនៃភាគីទាំងឡាយ។ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងពេលខាងមុខ វៀតណាម ឡាវ កម្ពុជា ត្រូវការកសាងនិងធ្វើសុក្រិតបរិស្ថាន ស្ថាបនកម្ម គតិយុត្ត ឆ្លើយតបតម្រូវការនៃសម័យកាលបរិយាបន្នអន្តរជាតិក្នុងលក្ខណៈសេដ្ឋកិច្ចឌីជីថល។ ប្រមូលផ្តុំវិនិយោគកសាងហេដ្ឋារចនាសម្ពន្ធរឹង និង ហេដ្ឋារចនាសម្ពន្ធទន់ សម្រាប់បង្វែឌីជីថល និង អភិវឌ្ឍខឿនសេដ្ឋកិច្ចឌីជីថលជាតិ។ ទន្ទឹមនោះប្រទេសនានាត្រូវជំនួយលើកកម្ពស់សមត្ថភាព និង កម្លាំងប្រកួតប្រជែងនៃសហគ្រាស ជានិច្ចយកចិត្តទុកដាក់ដល់ការហ្វឹកហ្វើនបំប៉ន ផ្សព្វផ្សាយ ឧបករណ៍ចំណេះដឹង សម្រាប់ក្រុមសហគ្រិន ឆ្លើយតបនឹងតម្រូវការនៃសេដ្ឋកិច្ចឌីជីថល និងនិន្នាការនៃបដិវត្តឧស្សាហកម្មលើកទី៤ ក៏ដូចជាត្រូវលើកទឹកចិត្ត បង្កើតលក្ខណៈងាយស្រួល និង ជំនួយសហគ្រាសធុរកិច្ចថ្មី នវានុវត្តន៍ កែសម្រួលបច្ចេកទេស បច្ចេកវិទ្យាផលិតកម្ម បណ្តុះបណ្តាល បំប៉នធនធានបុគ្គលិកនិងក្រុមសហគ្រិន។ ពិសេស រដ្ឋាភិបាលត្រូវបង្កើតហេដ្ឋារចនាសម្ពន្ធបច្ចេកទេសឌីជីថល ដើម្បីសហគ្រាសបរិយាបន្ន និង ចាប់យកនិន្នាការ ប្រៀបខ្លាំង នៃយុគសម័យសេដ្ឋកិច្ចឌីជីថល៕









