• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគរវាងវៀតណាមនិងវ៉េណេហ្ស៊ុយអេឡា

នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ទទួលជួបអនុរដ្ឋមន្ត្រីការបរទេស លោកស្រី Capaya Rodriguez រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានបញ្ជាក់ នូវការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហ ប្រតិបត្តិការល្អប្រសើរ ក៏ដូចជាក្របខ័ណ្ឌទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាង វៀតណាមនិងវេណេហ្ស៊ុយអេឡា។
  រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ទទួលជួបអនុរដ្ឋមន្ត្រីការបរទេស វេណេហ្ស៊ុយអេឡាលោកស្រី Capaya Rodriguez។ (រូបថត៖ TTXVN)  

តបតាមការអញ្ជើញរបស់ក្រសួងការបរទេសវៀតណាម លោកស្រី Capaya Rodriguez អនុរដ្ឋមន្ត្រីក្រសួងការបរទេសវេណេហ្ស៊ុយអេឡាបានមកបំពេញទស្សន កិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែកក្កដា ក្នុងឱកាសរំលឹកខួប លើកទី ១៥ នៃការបង្កើតទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ (ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០០៧ - ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២២)។

នាថ្ងៃទី ៨ កក្កដា ទទួលជួបអនុរដ្ឋមន្ត្រីការបរទេស លោកស្រី Capaya Rodriguez រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានបញ្ជាក់ នូវការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហ ប្រតិបត្តិការល្អប្រសើរ ក៏ដូចជាក្របខ័ណ្ឌទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាង វៀតណាមនិងវេណេហ្ស៊ុយអេឡា; ស្នើឲ្យភាគីទាំងពីរបន្តសម្របសម្រួលជំរុញការ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងក្រសួង ស្ថាប័ននានា ព្រមទាំងបង្កើនថែម ទៀតនូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីផងដែរ។

នាថ្ងៃដដែល អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc និងសម ភាគីវេណេហ្ស៊ុយអេឡាបានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី៩។ ភាគីទាំងពីរបានឯកភាពលើវិធានការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែមានខ្លឹមសារជាក់ស្ដែង និងប្រសិទ្ធភាពថែមទៀត; បញ្ជាក់ជំហរក្នុងការដោះស្រាយ ជម្លោះអន្តរជាតិដោយមធ្យោបាយការទូត និងសន្តិវិធី ឈរលើមូលដ្ឋានច្បាប់ អន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

ក្នុងឱកាសដែលសមមិត្ត តូ ឡឹម អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ; សមមិត្ត ឡេ មិញហ៊ុង ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី; សមមិត្ត ជិន ថាញ់មិន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា ថ្នាក់ដឹកនាំនៃប្រទេសឡាវ ចិន កម្ពុជា គុយបា រុស្ស៊ី និងឥណ្ឌា បានផ្ញើសារទូរលេខនិងលិខិតអបអរសាទរ។

Top