• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញតម្រូវការទេសចរណ៍ក្នុងស្រុក


រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ លោក Nguyen Ngoc Thien 
 

បន្ទាប់ពីរយៈពេល ២ ខែ វៀតណាមគ្មានករណីឆ្លងថ្មីនៃ កូវីដ - ១៩ ប៉ុន្តែ ផលប៉ះពាល់នៃជំងឺរាតត្បាតទៅលើស្ថានភាពសេដ្ឋកិច្ច-សង្គម ជាពិសេសវិស័យទេសចរណ៍គឺធ្ងន់ធ្ងរណាស់។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ លោក Nguyen Ngoc Thien បានឲ្យដឹងថា “វិស័យទេស ចរណ៍ បន្តអនុវត្តយុទ្ធនាការជំរុញទេសចរណ៍ក្នុងស្រុក” “ប្រជាជនវៀត ណាមផ្តល់អាទិភាពដល់ការធ្វើដំណើរទេសចរណ៍ក្នុងស្រុក” និង  “ធ្វើដំណើរទេសចរណ៍ នៅទូទាំងប្រទេសវៀត ណាម” ប្រកបដោយសុវត្ថិភាព” ប៉ុន្តែភារកិច្ចបង្ការ និងទប់ស្កាត់ការរីក រាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ នៅតែជាអាទិភាពកំពូល។ បច្ចុប្បន្ននេះ វៀតណាមមិនទាន់បើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិបានទេ ប៉ុន្តែវិស័យទេសចរណ៍នៅតែបន្តលើកកម្ពស់និងត្រៀមខ្លួនស្វាគមន៍ភ្ញៀវអន្តរជាតិ នៅពេលជំងឺរាតត្បាតត្រូវរុញថយក្រោយ។ រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍លោក Nguyen Ngoc Thien បានសង្កត់ធ្ងន់ថា៖ “ភារកិច្ចសំខាន់មួយក្នុងចំណោមភារកិច្ចសំខាន់ៗ របស់វិស័យទេសចរណ៍បច្ចុប្បន្នគឺផ្តល់អាទិភាពដល់ការជួយឧបត្ថម្ភដល់អង្គភាពអាជីវកម្មនិងពលករ ក្នុងវិស័យទេស ចរណ៍។ ដោយសារតែភាពជាក់ស្តែងនៃឆ្នាំកន្លងមកគឺ អង្គភាពអាជីវកម្មនិងពលករទេសចរណ៍បានជួបប្រទះការលំបាកជាច្រើន ហើយឥឡូវនេះ របៀបជួយឧបត្ថម្ភតាមរយៈកញ្ចប់ជំនួយរបស់រដ្ឋាភិបាល។ យ៉ាង ណាមិញ ថ្មីៗនេះ រដ្ឋាភិបាលក៏មានកញ្ចប់គាំទ្រដល់អាជីវកម្មផងដែរតើធ្វើដូចម្តេចទើបអាជីវកម្មអាចទទួលបានកញ្ចប់ទាំងនេះដើម្បីអង្គភាពអាជីវកម្មទេសចរណ៍ អាចជំនះបានដំណាក់កាលដ៏លំបាកនេះ បន្ទាប់មកទើបនិយាយអំពី«ការអភិវឌ្ឍន៍នៅដំណាក់កាលក្រោយ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top