ជំរុញខ្លាំងថែមទៀតល្បឿនស៊ើបអង្កេតនិងវិនិច្ឆ័យបទល្មើសពុករលួយ
កិច្ចប្រជុំគណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹមបង្ការនិងប្រឆាំងអំពើពុករលួយ បានប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូ។ អគ្គលេខាបក្ស លោក Nguyen Phu Trong និងជាប្រធានគណៈ កម្មាធិការបញ្ជាណែនាំមជ្ឈឹមបង្ការ និងប្រឆាំងអំពើពុករលួយ បានអញ្ជើញជាអធិបតី។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ការ ដែលបណ្ដាស្ថាប័នបានរួមសហការជំរុញល្បឿនស៊ើបអង្កេត វិនិច្ឆ័យទោសបទល្មើស សេដ្ឋកិច្ច អំពើពុករលួយធ្ងន់ធ្ងរ និងស្មុគ្រស្មាញ។ អគ្គលេខាបក្សលោក Nguyen Phu Trong ក៏បានបស្នើអោយស្ថាប័នមានសមត្ថកិច្ចត្រូវម្ចាស់ការដោះស្រាយការជំពាក់ជំពិន បង្កើនល្បឿនស៊ើបអង្កេតវិនិច្ឆយទោសបទល្មើសពុករលួយ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម