• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងសហគ្រាសវៀតណាមនិងចិន

ក្រោមសក្ខីភាពរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងសហគ្រាសនៃប្រទេសទាំងពីរបានផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន ១០។

ពិធីប្រគល់អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរវាងសហគ្រាសវៀតណាមនិងចិន។ (រូបថត៖ TTXVN)

កាលពីថ្ងៃទី១៤ ខែមេសា នៅស្ថានទូតវៀតណាមប្រចាំនៅទីក្រុងប៉េកាំង ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ក្រសួងហិរញ្ញវត្ថុនិងស្ថានទូតវៀតណាមប្រចាំប្រទេសចិន បានសម្របសម្រួលរៀបចំពិធីប្រគល់អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរវាងសហគ្រាសវៀតណាមនិងចិន។

ក្រោមសក្ខីភាពរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងសហគ្រាសនៃប្រទេសទាំងពីរបានផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន ១០ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្លូវដែក និងផ្លូវដែកក្នុងទីក្រុងនៅវៀតណាម; ការដឹកជញ្ជូនផ្លូវដែកអន្តរមធ្យោបាយអន្តរជាតិ និងការវិនិយោគលើភស្តុភារកម្មដែលតភ្ជាប់ជាមួយបណ្តាញផ្លូវដែកអន្តរមធ្យោបាយ; កិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរភ្ញៀវទេសចររវាងវៀតណាមនិងចិន; កិច្ចសហប្រតិបត្តិការក្នុងការពង្រីកបណ្តាញលក់នៅក្នុងទីផ្សារ ហុងកុង (ចិន) សិង្ហបុរី និងឥណ្ឌា; កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍទីផ្សារផ្លាស់ប្តូរឌីជីថល និងការផ្តល់ដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានជាប្រព័ន្ធ; លិខិត​បង្ហាញ​ចេតនា​ស្តីពី​ការរៀបចំ​ហិរញ្ញប្បទាន​សម្រាប់​ការជួល​យន្តហោះ​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ពាណិជ្ជកម្ម​ចិន។ ល៕

តាម vovworld.vn/km-KH

កិច្ចសហប្រតិបត្តិការវៀតណាម-ទួរគីបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ

កិច្ចសហប្រតិបត្តិការវៀតណាម-ទួរគីបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ

លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាមបានចូលរួមក្នុងសិក្ខាសាលាគោលនយោបាយ អំពីការជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-ទួរគី។

Top