• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងកម្ពុជា

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លះសតវត្សកន្លងមកនេះ។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងឧបនាយករដ្ឋមន្ត្រី លោកជំទាវ ម៉ែន សំអន (រូបថត៖ Duong Giang/TTXVN)  

នារសៀលថ្ងៃទី ២៤ មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលជួបជាមួយលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចនៃព្រះរាជាណា ចក្រកម្ពុជា អនុប្រធានគណៈបក្សប្រជាជនកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម។

  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រី លោកជំទាវ ម៉ែន សំអន (រូបថត៖ Duong Giang/TTXVN)  

 

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សង្ឃឹមថា លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន នឹងបន្តរួមចំណែកជាវិជ្ជមានក្នុងការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ លើវិស័យនយោបាយ សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ និងបណ្តុះបណ្តាល ការជួបប្រាស្រ័យប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន ជាពិសេសខេត្តជាប់ព្រំដែន ក៏ដូចជាកិច្ចសហប្រតិបត្តិការលើបញ្ហាអន្តរជាតិ និងតំបន់។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា កម្ពុជានឹងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋ សហគ្រាសវៀតណាមនិងសហគមន៍ជនវៀតណាមដែលរស់នៅ និងធ្វើអាជីវកម្មនៅកម្ពុជា។

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លះសតវត្សកន្លងមកនេះ។ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបញ្ជាក់ថា លោកជំទាវនឹងបន្តខិតខំប្រឹងប្រែង ដើម្បីរួមចំណែកលើកកម្ពស់ចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top