សិក្ខាសាលានេះ គឺជាវេទិកាសម្រាប់ផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង និងមានអត្ថន័យយ៉ាងសំខាន់ ដោយបានធ្វើឡើងមុននឹងទិវាអន្តរជាតិយល់ដឹងអំពីគ្រាប់បែកមីន (៤ មេសា) ក្រោមប្រធានបទ "ការវិនិយោគដើម្បីសន្តិភាព ការវិនិយោគលើសកម្មភាពកម្ចាត់មីន"។
នៅក្នុងសុន្ទរកថាបើកសិក្ខាសាលា វរសេនីយ៍ឯក Nghiem Xuan Long អគ្គនាយករង VNMAC បានសង្កត់ធ្ងន់ថា សកម្មភាពដោះស្រាយផល់វិបាក់នៃគ្រាប់បែកមីន មិនត្រឹមតែជាកិច្ចការបច្ចេកទេស ដើម្បីកម្ចាត់គ្រាប់បែកមីន ដែលនៅសេសសល់ពីសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយដ៏សំខាន់នៃការធានាសុវត្ថិភាពមនុស្ស និងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទៀតផង។ ការបោសសម្អាតមីន ការអប់រំអំពីហានិភ័យ និងការឧបត្ថម្ភដល់ជនរងគ្រោះដោយគ្រាប់បែកមីនរបស់វៀតណាម សុទ្ធតែមានគោលបំណងធានាថា ស្ត្រី បុរស កុមារ ជនពិការ និងក្រុមងាយរងគ្រោះទាំងអស់មានសិទ្ធិស្មើរគ្នាក្នុងការទទួលបានសេវាកម្ម។
ដោយកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពរបស់វៀតណាម លោកស្រី Ramla Khalidi តំណាង UNDP ប្រចាំនៅវៀតណាម បានលើកឡើងពីតួនាទីដែលមិនអាចជំនួសបានរបស់ស្ត្រី និងបានលើកឡើងពីសារដ៏សំខាន់ថា “នៅពេលដែលស្ត្រីចូលរួមយ៉ាងពេញលេញ លទ្ធផលនឹងប្រសើរឡើងគួរឱ្យកត់សម្គាល់”។ លោកស្រី Ramla Khalidi បានសង្កត់ធ្ងន់ថា ស្ត្រីនាំមកនូវជំនាញសំខាន់ៗជាច្រើនដូចជា៖ បច្ចេកវិទ្យា ផែនទីឌីជីថល អភិបាលកិច្ចសាធារណៈ ការដឹកនាំសហគមន៍។ល។ តាមនោះ ជួយលើកកម្ពស់គុណភាពនៃដំណាក់កាលទាំងអស់នៃសកម្មភាពកម្ចាត់មីន និងធ្វើការសម្រេចចិត្តដែលឆ្លុះបញ្ចាំងពីតម្រូវការរបស់សហគមន៍ទាំងមូល៕







