កម្មវិធីត្រូវបានរៀបចំឡើងនៅកណ្ដាលវាល ដោយទាក់ទាញអ្នកស្រុកនិងភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនកុះករ។
កម្មវិធីប្រគំតន្ត្រីពិសេស "Danang Concert ២០២៦"។ (រូបថត៖ VOV)
នាយប់ថ្ងៃទី ២៩ ខែមីនា នៅឧទ្យាន APEC មជ្ឈមណ្ឌលវប្បធម៌និងភាពយន្តទីក្រុងដាណាំង បានរៀបចំកម្មវិធីប្រគំតន្ត្រីពិសេស "Danang Concert ២០២៦" ដើម្បីអបអរសាទរខួបលើកទី ៥១ ទិវារំដោះទីក្រុងដាណាំង (ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ១៩៧៥ - ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៦)។ កម្មវិធីត្រូវបានរៀបចំឡើងនៅកណ្ដាលវាល ដោយទាក់ទាញអ្នកស្រុកនិងភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនកុះករ។
ពេញរយៈពេល ៩០ នាទី កម្មវិធីត្រូវបានរៀបចំឡើងយ៉ាងប៉ិនប្រសប់ ដោយមានការចូលរួមពីតន្ត្រីករ និងសិល្បៈករអាជីពចំនួន ៣៦ នាក់ មកពីតំបន់ទាំង៣ក្នុងប្រទេស។ អ្នកស្រី ង្វៀន ភឿង ហ័រ នៅទីក្រុងដាណាំង បានសម្តែងអារម្មណ៍ថា៖
“ខ្ញុំមានអារម្មណ៍ថា នេះជាកម្មវិធីដែលមានអត្ថន័យដ៏ពិសេស ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវារំដោះទីក្រុង។ កម្មវិធី ដែលប្រារព្ធឡើងនៅកណ្ដាលវាលបែបនេះ បានទាក់ទាញប្រជាជនយ៉ាងច្រើនកុះករ។ ប្រជាជនមានឱកាសចូលរួមក្នុងព្រឹត្តិការណ៍វប្បធម៌ដ៏បើកចំហ ដែលមានអត្ថន័យខាងវប្បធម៌និងស្មារតីដ៏ធំធេង”។
កម្មវិធីប្រគំតន្ត្រីពិសេស ក៏ជាឱកាសមួយដើម្បីផ្សព្វផ្សាយរូបភាពទីក្រុងដាណាំង ដ៏ស្វាហាប់ ច្នៃប្រឌិត សម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ ឆ្ពោះទៅរកការកសាងម៉ាកយីហោទីក្រុងនៃតន្ត្រីនិងសិល្បៈ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម