ថ្លែងនៅក្នុងពិធីនេះ លោក Le Trieu Dung ប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មពហុភាគី (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បាឲ្យដឹងថា បច្ចុប្បន្ននេះ RCEP គឺជាតំបន់ពាណិជ្ជកម្មសេរីធំជាងគេបំផុតរបស់ពិភពលោក ដែលមានអ្នកប្រើប្រាស់ប្រមាណ ២,៣ ពាន់លាននាក់ ស្មើនឹងជិត ៣០% នៃចំនួនប្រជាជនពិភពលោក និងប្រហែល ៣០% នៃ GDP សកល។ ចំពោះវៀតណាម RCEP កំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការពង្រីកទីផ្សារនាំចេញ និងបង្កើនការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ នៅឆ្នាំ ២០២៥ ប្រាក់ចំណូលនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារ RCEP សម្រេចបាន ១៧២ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងជាង ៣០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២១។
គម្រោង “ជំរុញការឆ្លៀតយកកិច្ចព្រមព្រៀង RCEP ជាពិសេសក្នុងពាណិជ្ជកម្មឌីជីថល ដោយមានការចូលរួមពីវិស័យឯកជននិងភាគីពាក់ព័ន្ធ” កំពុងត្រូវបានអនុវត្តដើម្បីបង្កើនការយល់ដឹង លើកកម្ពស់សមត្ថភាព និងគាំទ្រដល់សហគ្រាសវៀតណាម ជាពិសេសសហគ្រាសធុនតូច និងមធ្យម ដើម្បីឆ្លៀតយកឱកាសពីកិច្ចព្រមព្រៀងនេះប្រកបដោយប្រសិទ្ធភាពជាងមុន។ គម្រោងនេះក៏មានគោលបំណងជំរុញការចូលរួមរបស់សហគ្រាសដែលស្ត្រីធ្វើជាម្ចាស់ សហគ្រាសជនបទ និងសហគ្រាស ដែលគាំទ្រដល់ជនពិការ តាមនោះ រួមចំណែកដល់ការធានាលក្ខណៈបរិយាប័ន្ន និងនិរន្តរភាពក្នុងដំណើរការអនុវត្តន៍ RCEP៕







