• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំនះផលវិបាកនៃព្យុះនិងទឹកជំនន់យ៉ាងឆាប់ៗ ដើម្បីស្ថេរភាពជីវភាពរស់នៅរបស់ប្រជាជន

យោងតាមនាយកដ្ឋានគ្រប់គ្រងទំនប់ទឹកនិងបង្ការ គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ (ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ) គិតត្រឹមម៉ោង ៥ ល្ងាចថ្ងៃទី ១២ ខែកញ្ញា មនុស្សចំនួន ៣៣០ នាក់បានស្លាប់ និងបាត់ខ្លួន (ស្លាប់ ២២៦ នាក់ បាត់ខ្លួន ១០៤ នាក់)។
ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងបាក់ដីទំនប់នៅឃុំ Nghia An ស្រុក Nam Truc ខេត្ត Nam Dinh (រូបថត៖ Pham Kien/TTXVN)

ការខូចខាតដែលបណ្តាលមកពីព្យុះទីហ្វុង Yagi នៅតែបន្តកើនឡើង។ យោងតាមនាយកដ្ឋានគ្រប់គ្រងទំនប់ទឹកនិងបង្ការ គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ (ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ) គិតត្រឹមម៉ោង ៥ ល្ងាចថ្ងៃទី ១២ ខែកញ្ញា មនុស្សចំនួន ៣៣០ នាក់បានស្លាប់ និងបាត់ខ្លួន (ស្លាប់ ២២៦ នាក់ បាត់ខ្លួន ១០៤ នាក់)។  ក្នុងនោះ ខេត្ត Lao Cai បានរងការបាត់បង់ជីវិតយ៉ាងច្រើនបំផុត ដោយមានអ្នកស្លាប់ ៩៨ នាក់ និង ៨១ នាក់បាត់ខ្លួន បន្ទាប់មកគឺខេត្ត Cao Bang និងខេត្ត Yen Bai។

នារសៀលថ្ងៃទី ១២ ខែកញ្ញា ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha និងគណៈប្រតិភូបានទៅខេត្ត Nam Dinh និង Ninh Binh ដើម្បីពិនិត្យ និងស្វែងយល់អំពីស្ថានភាពទឹកជំនន់ និងការបាក់ដី។ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងដឹកនាំការជំនះពុះពារផលវិបាក ដោយសារគ្រោះធម្មជាតិ។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា លោកនាយករដ្ឋមន្ត្រីបានផ្តល់ការណែនាំជាអាទិភាពខ្ពស់ការពារប្រជាជន និងទ្រព្យសម្បត្តិ ផ្តល់អាទិភាពដល់ទប់ទល់នឹងទឹកជំនន់ និងការការពារទំនប់។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្តបន្តយកចិត្តទុកដាក់ និងដឹកនាំកម្លាំងចុះជួយប្រជាពលរដ្ឋ។ អាជ្ញាធររួមជាមួយប្រជាជនដោះស្រាយបញ្ហាក្រោយទឹកជំនន់ ដូចជាទឹកស្អាត ការសម្អាតបរិស្ថាន និងជំងឺរាតត្បាត..។

នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Cao Bang។ លោកឧបនាយករដ្ឋមន្ត្រី ស្នើឱ្យខេត្ត កៀរគរធនធានមនុស្សជាអតិបរមា ដើម្បីស្វែងរកអ្នកបាត់ខ្លួន និងជំនះពុះពារ ធានាការផ្គត់ផ្គង់ស្បៀងអាហារ ថ្នាំពេទ្យ ទឹកស្អាត... សម្រាប់ប្រជាជននៅតាមតំបន់។ ខេត្តត្រូវត្រួតពិនិត្យជាប្រចាំនូវស្ថានភាពគ្រោះមហន្តរាយធម្មជាតិ ធានាចរាចរណ៍ និងទំនាក់ទំនងនិងស្ថេរភាពជីវភាពរស់នៅរបស់ប្រជាជនយ៉ាងឆាប់បំផុត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top