• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំនួបមិត្តភាពវៀតណាម - ឡាវ

នាថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ មជ្ឈិមសមាគមមិត្តភាពវៀតណាម - ឡាវ បានរៀបចំជំនួបមិត្តភាពវៀតណាម - ឡាវ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាមឆ្នាំច-សំរឹទ្ធស័ក ២០១៨ និង អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី Bunpimay  នៃប្រជាជនឡាវ។

        ជំនួបមិត្តភាពវៀតណាម - ឡាវ

ថ្លែងមតិក្នុងជំនួបនេះ ប្រធានមជ្ឈិមសមាគមមិត្តភាពវៀតណាម - ឡាវ លោក Tran Van Tuy បានជូនពរដល់កម្មាភិបាល និងបុគ្គលិកទាំងអស់នៅស្ថានទូតឡាវ និងនិស្សិតឡាវ នៅវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី Bunpimay នេះ (ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្តាល ខែមេសា ឆ្នាំ២០១៨) ។

លោក Tran Van Tuy បានឲ្យដឹងថា ឆ្នាំ ២០១៧ ជាឆ្នាំដ៏មាន អត្ថន័យនៃប្រទេសទាំងពីរ ដែលជាឆ្នាំសាមគ្គី និងមិត្តភាពវៀតណាម-ឡាវ និងឡាវ-វៀតណាមដោយមានសកម្មភាពជាច្រើន បានរៀបចំឡើងនៅប្រទេសទាំងពីរ​។​ គួរឲ្យកត់សម្គល់គឺមិទ្ទីញរំលឹកខួបលើកទី ៤០ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ​រវាងវៀតណាមនិងឡាវ (ថ្ងៃទី ១៨ កក្កដា ១៩៧៧ - ថ្ងៃទី១៨ កក្កដា ២០១៧) និងខួបលើកទី ៥៥ ទិវាបង្កើត​ទំនាក់ទំនងការទូត វៀតណាម-ឡាវ (ថ្ងៃទី៥ ខែកញ្ញាឆ្នាំ១៩៦២ /ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧) ដែលបានប្រារព្ធ​ឡើង ត្រូវពេលដូចគ្នានៅប្រទេសទាំងពីរ ក្នុងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top