• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំនាញការអន្តរជាតិកោតសរសើរលើសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម

កាសែត The Times of India របស់ឥណ្ឌា នាពេលថ្មីៗនេះ បានចុះផ្សាយអត្ថបទមួយរបស់លោក S D Pradhan ទីប្រឹក្សាសន្តិសុខជាតិរង ដោយសង្កត់ធ្ងន់ថាសេដ្ឋកិច្ចរបស់វៀតណាម កំពុងងើបឡើងវិញ ដោយទស្សនវិស័យវិជ្ជមាននិងរឿងរ៉ាវអំពីកំណើនសេដ្ឋកិច្ចរបស់ វៀតណាមគឺដូចជា “អព្ភូតហេតុ” មួយដែរ។

ខ្សែសង្វាក់ផលិតកម្មឧបករណ៍អេឡិចត្រូនិកនៃក្រុមចំកាត់ Bluecom Vina ដែលមានទុនវិនិយោគរបស់កូរ៉េខាងត្បូង  ១០០% នៅមណ្ឌលឧស្សាហកម្ម Trang Due, Hai Phong (រូបថតៈ TTXVN)


ជំនាញការ លោក SD Pradhan បានដកស្រង់ នូវការវាយតម្លៃរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដោយចាត់ទុកថា សេដ្ឋកិច្ចវៀត ណាមកំពុងងើបឡើងវិញយ៉ាងវិជ្ជមានគឺដោយសារតែវៀតណាម បានជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងអនុវត្តកំណែទម្រង់ ក៏ដូចជា ផ្តោតការវិនិយោគលើធនធានមនុស្ស សម្ភារៈ ជាពិសេសតាមរយៈការវិនិយោគសាធារណៈ។ យ៉ាងណាមិញ  សេដ្ឋកិច្ចរបស់វៀត ណាមមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងឈានដល់កម្រិតប្រាក់ចំណូលមធ្យម ពោលគឺអត្រាកំណើនសេដ្ឋកិច្ចរបស់វៀតណាមមានទទួលបានជាង ៧% គឺខ្ពស់ជាងប្រទេសជាច្រើនក្នុងតំបន់អាស៊ី។

លោករូបនេះបានអះអាងថា ក្នុងរយៈពេលខាងមុខនេះ វៀតណាមនឹងមានឱកាសជំរុញថែមទៀតនូវសមិទ្ធិផលសេដ្ឋកិច្ច។ ទន្ទឹមជាមួយគ្នានេះ វៀតណាមអាចឆ្លៀតយករាល់ផលប្រយោជន៍ពីកិច្ចព្រមព្រៀងពហុភាគីនិងទ្វេភាគីមួយចំនួនជាមួយប្រទេសដទៃទៀតផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top