• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជួយគាំទ្រអង្គភាពអាជីវកម្មពង្រីកឱកាសនាំចេញទៅកាន់ទីផ្សារអាហ្វ្រិក

ទ្វីបអាហ្វ្រិកគឺជាទីផ្សារធំនិងពោរពេញទៅដោយសក្តានុពល ដោយរួមមានប្រទេសចំនួន៥៥ ជាមួយនឹងប្រជាជនជិត ១,៣ ពាន់លាននាក់។ បណ្តាប្រទេសអាហ្វ្រិកបានក្លាយជាដៃគូសេដ្ឋកិច្ចកាន់តែសំខាន់របស់វៀតណាម។

ការនាំចេញអង្កររបស់វៀតណាមទៅកាន់ទីផ្សារអាហ្វ្រិកបន្តកើនឡើង។ (រូបថត៖ TTXVN)


ដើម្បីអនុវត្តន៍កម្មវិធីពន្លឿនពាណិជ្ជកម្មជាតិ នាយកដ្ឋានពន្លឿនពាណិជ្ជកម្ម សហការជាមួយនាយកដ្ឋានទីផ្សារអាស៊ី-អាហ្រ្វិក (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) នឹងរៀបចំព្រឹត្តិការណ៍ “ណែនាំការជ្រៀតចូលទីផ្សារនិងដោះស្រាយការលំបាកសម្រាប់អង្គភាពអាជីវកម្មនាំចេញនាំចូលវៀតណាមទៅកាន់ទីផ្សារអាហ្វ្រិកនិយាយភាសាអង់គ្លេស” នៅថ្ងៃទី ១០ ខែកញ្ញាតាមប្រព័ន្ធវីដេអូ។ ចូលរួមសិក្ខាសាលានេះមានសភាពាណិជ្ជកម្មវៀតណាមប្រចាំទីផ្សារអាហ្វ្រិចនិយាយភាសាអង់គ្លេសដូចជាអាហ្វ្រិកខាងត្បូង អេហ្ស៊ីបនីហ្សេរីយ៉ា ព្រមទាំងអង្គការសេដ្ឋកិច្ច សហគ្រាស និងសមាគមឧស្សាហកម្មនានានៅវៀតណាមផងដែរ។

សកម្មភាពរបស់សិក្ខាសាលានេះរួមមានការបង្ហាញបទអន្តរាគមន៍ស្តីពីការជួយគាំទ្រដល់ការជ្រៀតចូលទីផ្សារសម្រាប់ផលិតផលសក្តានុពលមួយចំនួននៅតាមបណ្តាប្រទេសអាហ្វ្រិកនិងការតំរង់ទិសសម្រាប់អង្គភាពអាជីវកម្មនាំចូល-នាំចេញ ការចែករំលែកបទពិសោធន៍របស់សភាពាណិជ្ជកម្មវៀតណាមនៅអាហ្វ្រិក ការឆ្លើយសំណួររបស់អង្គភាពអាជីវកម្មដែលចង់ស្វែងយល់បន្ថែមអំពីទីផ្សារក៏ដូចជាឱកាសពង្រីកការនាំចេញទៅកាន់តំបន់នេះ។

គួរជម្រាបថា ទ្វីបអាហ្វ្រិកគឺជាទីផ្សារធំនិងពោរពេញទៅដោយសក្តានុពល ដោយរួមមានប្រទេសចំនួន៥៥ ជាមួយនឹងប្រជាជនជិត ១,៣ ពាន់លាននាក់។ បណ្តាប្រទេសអាហ្វ្រិកបានក្លាយជាដៃគូសេដ្ឋកិច្ចកាន់តែសំខាន់របស់វៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top