• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជនដៃដល់ក្នុងករណីបាញ់ប្រហារនៅប្រទេសថៃ ត្រូវបានកំទេច


ទិដ្ឋភាពនៅនឹងកន្លែងកើតហេតុការណ៍បាញ់ប្រហារ (រូបថត៖ TTXVN) 
 
នាថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ២០២០ យោងតាមប្រភពព័ត៌មានពីយោធានិងប៉ូលីសថៃបានឱ្យដឹង ថាកង​កម្លាំង​សន្តិសុខ​របស់​ប្រទេសនេះ បានកំចាត់មុខសញ្ញាដែលជាយោធិនបានបាញ់ប្រហារដ៏រន្ធត់កាលពីល្ងាចថ្ងៃទី ៨ ខែកុម្ភៈនៅ​ក្រុង  Korat នៃខេត្ត Nakhon Ratchasima ដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២៥ នាក់បាន​ស្លាប់​និង​ជាង​ ៣០ នាក់ទៀតបានរងរបួស។

មុខសញ្ញានេះ​ត្រូវបានកំចាត់នៅផ្សារទំនើប Terminal 21 ដែលជាកន្លែងដែលឃជនដៃដល់នេះបានលាក់ខ្លួន បន្ទាប់ពីការ​បាញ់​ប្រហារយ៉ាងកម្រោល។ ទន្ទឹមនឹងនេះ មានប្រជាជនជាច្រើនបានទៅមន្ទីរពេទ្យមូលដ្ឋាន ដើម្បីបរិច្ចាគឈាម​តាម​ការអំពាវនាវរបស់អាជ្ញាធរសុខាភិបា​ល ដើម្បីជួយសង្គ្រោះអ្នករងរបួសផ​ងដែរ។ ស្ថានីយ៍​វិទ្យុ​ថៃ បានផ្សាយថា នាយករ​ដ្ឋមន្រ្តីថៃលោក Prayut Chan-o-Cha បានទៅដល់ខេ​ត្ត Nakhon Ratchasima នាព្រឹក​ថ្ងៃទី ៩ ខែកុម្ភៈ ដើម្បីទៅសួរសុខទុក្ខជនរង​របួស៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top