• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្ពោះទៅតំបន់មេគង្គសកម្មនិងសម្បូររុងរឿង


ឆ្ពោះទៅតំបន់មេគង្គសកម្មនិងសម្បូររុងរឿង

ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នឹងប្រព្រឹត្តទៅសន្និសីទជាន់ខ្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី ៨ សន្និសីទជាន់ខ្ពស់យុទ្ធសាស្ត្រសហប្រតិបត្តិការ​​សេដ្ឋកិច្ច​ Ayeyawady – Chao Phraya – Mekong ( ACMECS) លើកទី៧ ​និងសន្និសីទ វេទិកាសេដ្ឋកិច្ចសកលស្ដីអំពីតំបន់មេគង្គ (WEF-មេគង្គ)។

ជាសមាជិកសកម្ម និងមានការទទួលខុសត្រូវ វៀតណាមបាននិងកំពុងមានការរួមវិភាគទានសកម្ម ក្នុងកិច្ច​សហប្រតិបត្តិការ​ CLMV និង ACMECS។​ចំពោះ​កិច្ចសហប្រតិបត្តិការ CLMV វៀតណាមបានកសាងមូលនិធិអាហារូបករណ៍ CLMV តាមនោះជាប្រចាំឆ្នាំ វៀតណាមផ្តល់អាហាររូបករណ៍រាប់សិបចំណែកសំរាប់ប្រទេសឡាវ កម្ពុជា និងមីយ៉ាន់ម៉ា។ ក្នុងយន្តការសហប្រតិបត្តិការ CLMV និងACMECS វៀតណាមសុទ្ធតែដើរតួនាទីជាអ្នកសម្របសម្រួលវិស័យសហប្រតិបត្តិការជំនាញមួយចំនួន។

ក្នុងឱកាសនេះដែរ តាមការផ្តើមគំនិតរបស់វៀតណាម សន្និសីទ វេទិកាសេដ្ឋកិច្ចសកលស្ដីអំពីតំបន់មេគង្គ​ (WEF​-មេគង្គ) នឹងបានរៀបចំឡើងជាលើក​ដំបូង​រួមជាមួយសន្និសីទ CLMV និង ACMECS ដើម្បីផ្សព្វផ្សាយអំពី​​សក្ដានុភាពរបស់តំបន់មេគង្គចំពោះសហគមន៍អង្គភាពអាជីវកម្មអន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top