• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ច្បាប់ស្តីពីការបង្ការទប់ស្កាត់ការជួញដូរមនុស្ស (ធ្វើវិសោធនកម្ម) ជួយវៀតណាម អនុវត្តន៍សន្ធិសញ្ញាអន្តរជាតិឱ្យកាន់តែប្រសើរឡើង

នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងសម័យប្រជុំលើកទី៧ នៃរដ្ឋសភាវៀតណាមនីតិ កាលទី១៥ អង្គប្រជុំបានពិភាក្សាអំពីគម្រោងច្បាប់បង្ការទប់ស្កាត់ការជួញដូរមនុស្ស (ធ្វើវិសោធនកម្ម)។
ទិដ្ឋភាពនៃសម័យប្រជុំលើកទី ៧ រដ្ឋសភានីតិកាលទី១៥។ (រូបថត៖ quochoi.vn)

នេះគឺជាច្បាប់ដ៏សែនសំខាន់ ដោយទាក់ទងនឹងការងារបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការទទួល គាំទ្រ និងការពារជនរង គ្រោះ មនុស្សដែលស្ថិតក្នុងដំណើរការផ្ទៀងផ្ទាត់ជាជនរងគ្រោះនៃការជួញដូរមនុស្ស  កិច្ចសហប្រតិបត្តិការអន្តរជាតិលើការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។

នៅក្នុងសម័យពិភាក្សា សមាជិករដ្ឋសភាបានឯកភាពលើភាពចាំបាច់ និង ខ្លឹមសារសំខាន់ៗដែលត្រូវបានធ្វើវិសោធនកម្ម និងបំពេញបន្ថែមក្នុងច្បាប់បង្ការ ទប់ស្កាត់ការជួញដូរមនុស្ស។ លោកស្រី Trinh Thi Tu Anh សមាជិការដ្ឋសភានៃខេត្ត Lam Dong បានសង្កត់ធ្ងន់ថា៖

ការធ្វើវិសោធនកម្មគ្រប់ជ្រុងជ្រោយនៃច្បាប់បង្ការទប់ស្កាត់ការជួញដូរមនុស្ស (ឆ្នាំ ២០១១) បានរួមចំណែកក្នុងការអនុវត្តឱ្យកាន់តែប្រសើរឡើងនូវការទទួលខុសត្រូវ លើសមាជិកភាពរបស់វៀតណាមចំពោះសន្ធិសញ្ញាអន្តរជាតិនានា។ តាមនោះ វៀតណាមមានទំនួលខុសត្រូវក្នុងការប្រតិបត្តិ និងអនុវត្តតាមសន្ធិសញ្ញាអន្តរជាតិលើបញ្ហា នេះដោយអស់ពីសមត្ថភាពនិងប្រកបដោយសុឆន្ទៈ។ សេចក្តីព្រាងច្បាប់នេះ បានកសាងប្រព័ន្ធមាត្រាដែលកំណត់សិទ្ធិជនរងគ្រោះ ការទទួល ការផ្ទៀងផ្ទាត់ និងការពារជនរងគ្រោះ សាច់ញាតិរបស់ពួកគេ ជាដើម។ ប្រការនេះបង្ហាញពីឧត្តមភាព បើប្រៀប ធៀបនឹងច្បាប់បង្ការទប់ស្កាត់ការជួញដូរមនុស្សឆ្នាំ ២០១១ ក្នុងការការពារសិទ្ធិមនុស្ស ព្រមទាំងអនុវត្តន៍ប្រកបដោយសុឆន្ទៈនូវការសន្យានានា ដែលវៀតណាមជាសមាជិកផងដែរ

ចូលរួមផ្ដល់មតិ លោកស្រី Tran Thi Nhi Ha សមាជិការដ្ឋសភានៃទីក្រុង ហាណូយបានស្នើថា សេចក្តីព្រាងច្បាប់នេះ ចាំបាច់ត្រូវកំណត់យ៉ាងច្បាស់នូវមុខ សញ្ញា ទម្រង់នៃការឃោសនា និងអប់រំស្តីពីការទប់ស្កាត់ប្រឆាំងការជួញដូរមនុស្ស។

សេចក្តីព្រាងច្បាប់នេះ ត្រូវកំណត់ការបញ្ចូលទៅក្នុងកម្មវិធីសិក្សាជាផ្លូវការ សម្រាប់តំបន់ខ្ពង់រាប និងព្រំដែន ដើម្បីអប់រំអំពីការបង្ការទប់ស្កាត់ការជួញដូរមនុស្ស ជួយសិស្សានុសិស្សឱ្យយល់ដឹងពីអំពើជួញដូរមនុស្សឱ្យបានទាន់ពេលវេលា។ តាម នោះ គាត់មានសមត្ថភាពយល់ឃើញពីហានិភ័យ និងចាត់វិធានការដើម្បីការពារខ្លួន ឯង និងមនុស្សជុំវិញផងដែរ

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងក្របខ័ណ្ឌ ADMM និង ADMM

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងក្របខ័ណ្ឌ ADMM និង ADMM+

នៅខាងក្រៅកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM) និងកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយ (ADSOM+) ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នាថ្ងៃទី ២៦ កញ្ញា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានជួបប្រជុំទ្វេភាគីជាមួយប្រមុខគណៈប្រតិភូឡាវនិងថៃ និងជួបពិភាក្សាជាមួយប្រមុខគណៈប្រតិភូមកពីសិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ចិន រុស្ស៊ី និងសហរដ្ឋអាមេរិក។

Top