• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ច្បាប់សេវាកម្មឌីជីថលរបស់សហភាពអឺរ៉ុបបានចូលជាធរមានជាផ្លូវការ

នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ច្បាប់សេវាកម្មឌីជីថល (DSA) របស់សហភាពអឺរ៉ុប (EU) ដែលបង្ខំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗធានាសុវត្ថិភាពរបស់អ្នកប្រើប្រាស់ បានចូលជាធរមានជាផ្លូវការ។
រូបភាព៖ TechGameWorld

បច្ចុប្បន្ន Meta Snapchat និង TikTok បានអនុវត្តការផ្លាស់ប្តូរដើម្បីបំពេញតាមច្បាប់ថ្មីរបស់ EU។  ទោះជាយ៉ាងណាក៏ដោយ វេទិកាលក់ទំនិញអនឡាញមួយចំនួន រួមទាំង Amazon នៅតែតវ៉ា។ Google Facebook TikTok និងវេទិកាបច្ចេកវិទ្យាសំខាន់ៗផ្សេងទៀតដែលកំពុងប្រតិបត្តិការនៅសហភាពអឺរ៉ុប (EU) កំពុងប្រឈមមុខនឹងកិច្ចខិតខំប្រឹងប្រែងដ៏ធំបំផុតមួយរបស់ពិភពលោកក្នុងការសម្អាតមាតិកាអនឡាញ។

ដំណាក់កាលទី ១ នៃច្បាប់សេវាកម្មឌីជីថល (DSA- Digital Services Act ) របស់សហភាពអឺរ៉ុប បានចូលជាធរមានចាប់ពីថ្ងៃទី ២៥ ខែសីហា ដោយមានសុពលភាពចំពោះវេទិកាធំបំផុតចំនួន១៩។ វេទិកាដែលនៅសេសសល់នឹងត្រូវការអនុវត្តច្បាប់នេះ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤។ ប្រសិនបើក្រុមហ៊ុនណាមួយបំពានលើច្បាប់ថ្មី នឹងត្រូវផាកពិន័យចំនួន ៦% នៃប្រាក់ចំណូលសកល សូម្បីតែត្រូវបានហាមឃាត់មិនឱ្យធ្វើប្រតិបត្តិការនៅក្នុងសហភាពអឺរ៉ុបក៏ដោយ។

វេទិកាលក់ទំនិញអនឡាញចំនួនពីរគឺ Amazon និង Zalando កំពុងស្វែងរកការប្រឆាំងនឹងច្បាប់ថ្មីរបស់សហភាពអឺរ៉ុប។ ក្រុមហ៊ុនទាំងពីរបានដាក់ពាក្យបណ្ដឹងដោយហេតុផលថា ទំនិញដែលពួកគេបានលក់គឺមិនមានអ្វីខុសច្បាប់ឡើយ។ បច្ចុប្បន្ននេះ វេទិកាមួយចំនួនត្រូវបានដកចេញពីបញ្ជីនៃច្បាប់ថ្មីគួរឱ្យកត់សម្គាល់រួមមានeBay, Airbnb, Netflix

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top