• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ចូលរួមពិធីរំលឹកខួបលើកទី ៨០ ទិវាប្រពៃណីរបស់កងកម្លាំងសន្តិសុខប្រជាជន

នាព្រឹកថ្ងៃទី ១១ ខែកក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិការបក្សនគរបាលមជ្ឈិម ក្រសួងនគរបាលវៀតណាម បានរៀបចំពិធីរំលឹកខួបលើកទី ៨០ ទិវាប្រពៃណីរបស់កងកម្លាំងសន្តិសុខប្រជាជន (ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ១៩៤៦ - ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៦)។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម​ អញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើកទី ៨០ ទិវាប្រពៃណីរបស់កងកម្លាំងសន្តិសុខប្រជាជន (ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ១៩៤៦ - ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៦)។។ រូបថត៖ VNA

អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាដឹកនាំនៅក្នុងពិធីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានលើកសរសើរសមិទ្ធផល និងការរួមចំណែករបស់កងកម្លាំងសន្តិសុខប្រជាជន ក្នុងបុព្វហេតុការពារសន្តិសុខជាតិ និងកសាង ការពារមាតុភូមិ។ នៅចំពោះមុខបរិបទពិភពលោកនិងតំបន់ដែលមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ និងបញ្ហាប្រឈមសន្តិសុខថ្មីៗ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានតម្រូវឱ្យកងកម្លាំងសន្តិសុខប្រជាជន ត្រូវផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លានូវការត្រិះរិះ និងវិធីសាស្រ្តការពារសន្តិសុខជាតិ៖

“សន្តិសុខនៅក្នុងយុគសម័យថ្មី ត្រូវតែមានភាពម្ចាស់ការនិងប្រុងប្រយ័ត្នខ្ពស់ មិនត្រឹមតែការពារបក្ស រដ្ឋ ប្រជាជន របប ស្ថាប័ន និងអធិបតេយ្យភាពជាតិពីការគំរាមកំហែងនានាប៉ុណ្ណោះទេ ថែមទាំងត្រូវការពារធាតុផ្សំនៃនៃសមត្ថភាពប្រកួតប្រជែង និងការអភិវឌ្ឍប្រទេសជាតិទៀតផង ដោយធានាបាននូវប្រតិបត្តិការប្រកបដោយស្ថិរភាពនៃប្រព័ន្ធសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យាទាំងមូល ជាមួយនឹងសន្តិសុខរបប សន្តិសុខនៃការកាន់អំណាចជាអាទិភាពដ៏សែនសំខាន់ ខណៈដែលសន្តិសុខមនុស្ស និងទំនុកចិត្តសង្គមជាកត្តាស្នូលនៃគោលនយោបាយសន្តិសុខទាំងអស់”។

ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ​លោក តូ ឡឹម ប្រគល់គ្រឿងឥស្សរិយយសផ្កាយមាសជូនកងកម្លាំងសន្តិសុខប្រជាជន។ រូបថត៖​ VNA

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ក៏បានតម្រូវឱ្យកងកម្លាំងសន្តិសុខប្រជាជន ជំរុញខ្លាំងនូវការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា បង្កើនការការពារសន្តិសុខនៅលើលំហអ៊ីនធឺណិត ទិន្នន័យ បច្ចេកវិទ្យា ព័ត៌មាន និងសេដ្ឋកិច្ច; គួបផ្សំយ៉ាងជិតស្និទ្ធនូវសន្តិសុខកិច្ចការបរទេសជាមួយសន្តិសុខក្នុងស្រុក; បន្តអនុវន៍ត្តយុទ្ធសាស្ត្រ​សមាហរណកម្មអន្តរជាតិផ្នែកសន្តិសុខនៅកំពស់ថ្មី រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាពក្នុងតំបន់ និងសកល តាមនោះបង្កើនឋានៈ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ​លោក តូ ឡឹម បានអញ្ជើញប្រគល់គ្រឿងឥស្សរិយយសផ្កាយមាសជូនកងកម្លាំងសន្តិសុខប្រជាជន៕

តាម vovworld.vn/km

ក្រុមជួយសង្គ្រោះវៀតណាមបញ្ចប់ភារកិច្ចនៅវេណេស៊ុយអេឡា និងវិលត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព

ក្រុមជួយសង្គ្រោះវៀតណាមបញ្ចប់ភារកិច្ចនៅវេណេស៊ុយអេឡា និងវិលត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព

ក្រុមវៀតណាមបានរៀបចំការស្វែងរក និងប្រគល់ជនរងគ្រោះចំនួន ៥៧ នាក់ ទៅឱ្យក្រុមគ្រួសារ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងបានបង្កើតស្ថានីយវេជ្ជសាស្ត្រមួយនៅកន្លែងកើតហេតុ ដើម្បីពិនិត្យសុខភាព និងចែកថ្នាំដល់ប្រជាជន និងកងកម្លាំងជួយសង្គ្រោះមកពីប្រទេសដទៃ។

Top