ថ្លែងមតិក្នុងសម័យពិភាក្សា
ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានសង្កត់ធ្ងន់ថា សេចក្តីព្រាងច្បាប់កម្មាភិបាល
បានធ្វើវិសោធនកម្មតាមទិសច្នៃប្រឌិតយ៉ាងទូលំទូលាយ
ផ្តោតលើការលើកកំពស់គុណភាពធនធានមនុស្ស គុណភាពនៃការផ្តល់សេវាសាធារណៈ
បំពេញតាមតម្រូវការនៃក្បាល់ម៉ាស៊ីនរដ្ឋមានលក្ខណៈបង្រួម ប្រកបដោយសុពលភាព
និងប្រសិទ្ធភាព៖ “ធ្វើយ៉ាងណា
ដើម្បីបំពេញតាមតម្រូវការរៀបចំក្បាលម៉ាស៊ីនរដ្ឋដោយលក្ខណៈបង្រួម
ប្រតិបតិ្តការប្រកបដោយសុពលភាព ប្រសិទ្ធភាព និងអាជ្ញាធរមូលដ្ឋាន ២ កម្រិត។
បច្ចុប្បន្ននេះ អ្វីដែលអាជ្ញាធរថ្នាក់ខេត្តនិងឃុំធ្វើបានល្អ គឺត្រូវតែរក្សា
ហើយបញ្ហាលំបាកនិងជាប់គាំងត្រូវតែដោះស្រាយ។ ដោះស្រាយដោយវិធានការផ្លូវច្បាប់
ដើម្បីលើកកម្ពស់គុណភាពមន្ត្រីរដ្ឋការក្នុងប្រព័ន្ធនយោបាយសាធារណៈ
និងភ្ជាប់ទំនាក់ទំនងរវាងវិស័យរដ្ឋនិងឯកជន”។
គណប្រតិភូក៏បានយល់ណ្រមនឹងសេចក្តីព្រាងច្បាប់នេះ
ដោយកំណត់ការគ្រប់គ្រង់កម្មាភិបាលតាមមុខតំណែងការងារ
ឬបន្ថែមបទប្បញ្ញត្តិស្តីពីសិទ្ធិរបស់មន្ត្រីរដ្ឋការ
ក្នុងសកម្មភាពវិជ្ជាជីវៈនិងធ្វើអាជីវកម្ម។ ទាំងនេះគឺជាចំណុចថ្មី
ដែលបង្ហាញពីស្មារតីនវានុវត្តន៍ក្នុងការគ្រប់គ្រងនិងប្រើប្រាស់មន្ត្រីរដ្ឋការ
ស្របតាមគោលនយោបាយរបស់បក្ស
និងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងដំណាក់កាលថ្មី៕