យោងតាមក្រសួងឧស្សាហកម្ម
និងពាណិជ្ជកម្ម នៅឆ្នាំ ២០២៤ ទំហំនាំចូល-នាំចេញសរុបរបស់វៀតណាមសម្រេចបានជិត ៨០០
ពាន់លានដុល្លារអាមេរិក កើនឡើង ១៥% បើធៀបនឹងឆ្នាំមុន និងជិត ៣
ដងច្រើនជាងផែនការដែលបានដាក់ចេញ។
នេះជាកម្រិតកំណត់ត្រាមិនធ្លាប់មានក្នុងរយៈពេលជិត៤០ឆ្នាំនៃការផ្លាស់ប្ដូរថ្មីប្រទេសជាតិ។
ទំហំនាំចេញបានកើនឡើងក្នុងកម្រិតខ្ពស់ជាមួយនឹងការងើបឡើងវិញជាវិជ្ជមាននៃក្រុមទំនិញនាំចេញសំខាន់ៗ។
ក្នុងនោះ ទំហំនាំចេញសរុបនៃកសិផល
រុក្ខផលនិងជលផល ត្រូវបានប៉ាន់ប្រមាណថា សម្រេចបាន ៦២,៥
ពាន់លានដុល្លារអាមេរិក កើនឡើង ១៨,៧% បើធៀបនឹងឆ្នាំ ២០២៣។
មុខទំនិញនាំមុខគេគឺបន្លែ ផ្លែឈើ ដែលរំពឹងថានឹងនាំមកនូវចំណូល ៧,២ ពាន់លានដុល្លារអាមេរិក។ នៅឆ្នាំ២០២៥
វៀតណាមដាក់ចេញគោលដៅក្លាយជាប្រទេសមួយក្នុងកំពូលប្រទេសទាំង ៥
ក្នុងការនាំចេញផ្លែឈើលើពិភពលោក។ លោក Dang Phuc Nguyễn អគ្គលេខាធិកាសមាគមបន្លែ
និងផ្លែឈើវៀតណាមបានមានប្រសាសន៍ថា៖
“ឆ្នាំនេះសម្រេចបាន ៧,២
ពាន់លានដុល្លារអាមេរិក គឺនៅឆ្នាំក្រោយអាចឈានដល់ ៨ ពាន់លានដុល្លារ។
មានកត្តាថ្មីៗជាច្រើនបានលេចចេញដូចជា ផលិតផលទុរេនក្លាសេដូងស្រស់នាំចេញទៅប្រទេសចិន
ផ្លែផាស៊ិន ដែលបច្ចុប្បន្នកំពុងចរចាជាមួយអាមេរិកដើម្បីនាំចេញ
ហើយមានផលិតផលថ្មីៗចូលរួមផងដែរ”។
ចំណាត់ថ្នាក់លេខ២គឺអង្ករ។
ក្នុងឆ្នាំ២០២៤ វៀតណាមសម្រេចបានកំណត់ត្រាទាំងទិន្នផល និងចំណូលនាំចេញអង្ករ
ជាមួយនឹងអង្ករ ៩ លានតោន ដោយមានតម្លៃជិត ៥,៨ ពាន់លានដុល្លារ។
ចំណាត់ថ្នាក់លេខ ៣ គឺកាហ្វេ។
ឆ្នាំនេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រនៃផ្នែកកាហ្វេវៀតណាម ដែលចំណូលនាំចេញលើសពី ៥
ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
រួមជាមួយនឹងកាហ្វេ
ផ្នែកគ្រាប់ស្វាយចន្ទីរបស់វៀតណាមក៏បានកត់ត្រានូវសញ្ញាសម្គាល់ប្រវត្តិសាស្ត្រជាមួយនឹងទំហំនាំចេញឈានដល់
៤,៣ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ១៩% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ តាមនោះ
រក្សាឋានៈជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីលេខ ១ របស់ពិភពលោកអស់រយៈពេលជិត ២
ទសវត្សរ៍កន្លងមក។
ក្រៅពីចំណុចលេចធ្លោនៃវិស័យកសិកម្ម
ការនាំចេញវាយនភណ្ឌក៏ជាចំណុចគួរឲ្យកត់សម្គាល់ផងដែរ
ដែលឆ្នាំនេះត្រូវបានគេរំពឹងថានឹងសម្រេចបាន ៤៤ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១១%
បើធៀបនឹងឆ្នាំ ២០២៣៕