• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ព្រឹត្តិការណ៍លេចធ្លោទាំង១០របស់វៀតណាមនាឆ្នាំ២០២៤ ជម្រើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម

កាសែតរូបភាព​វៀតណាម​ (ទីភ្នាក់ងារសារព័ត៌មានវៀតណាម​) គោរ​ព​ឧទ្ទេសនាម​ នូវ​ព្រឹត្តិការណ៍លេចធ្លោទាំង១០របស់វៀតណាមនាឆ្នាំ២០២៤ ជម្រើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម

១. លោក​អគ្គលេខាធិការ​បក្ស​ ង្វៀន​​ ភូត្រុង​ (Nguyen Phu Trong) ទទួល​មរណភាព

  ក្រុម​រថយន្ត​ដង្ហែ​សព​ លោក​អគ្គលេខាធិការ​បក្ស ង្វៀន​​ ភូត្រុង​ (Nguyen Phu Trong) ឆ្លងកាត់​ទីលាន​បដិវត្ត​ខែសីហា។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

នៅ​ម៉ោង​១ និង៣៨នាទី ​រសៀលថ្ងៃទី​១៩ ខែកក្កដា​ ឆ្នាំ២០២៤ បេះដូង​ថ្នាក់ដឹកនាំ​ពិសេស​លើសលុប​ បាន​ឈប់ដំណើរការ​ ក្រោម​ការសោកស្តាយ​ជាប្រមាណពីជនរួមជាតិទូទាំងប្រទេស​ និង មិត្តភក្តិអន្តរជាតិ​។ មួយ​ជីវិត​លះបង់​ដើម្បី​ជាតិ​ ដើម្បីប្រជាជន​ អគ្គលេខាធិការបក្ស​ ង្វៀន​ ភូត្រុង​ (Nguyen Phu Trong) បានបន្សល់ទុក​មក​នូវ​ប្រព័ន្ធ​សតិអារម្មណ៍​ និងទ្រឹស្តី​ដ៏មានតម្លៃ ​អំពី​មាគ៌ា​បដិវត្តន៍​វៀតណាម​នាសម័យ​ទំនើប​។ ជា​គំរូ​ភ្លឺស្វាង​អំពី​ការ​សិក្សា​ ធ្វើ​តាម​សតិអារម្មណ៍​ សីលធម៌​ រចនាបថ​លោក​ប្រធាន​ហូជីមិញ​។​

២. ពង្រឹង​មុខការ​ថ្នាក់ដឹកនាំ​ស្នូល​

លោក​អគ្គលេខាធិការបក្ស តូឡឹម​ (To Lam) ប្រធាន​រដ្ឋ​ លឿង​គឿង​ (Luong Cuong) នាយក​រដ្ឋមន្រ្តី ផាម​ មិញ​ចិញ (Pham Minh Chinh) និង ប្រធាន​រដ្ឋ​សភា​​ ត្រឹន​ ថាញ​មឹន​ (Tran Thanh Man) នៅ​ពិធី​ប្រគល់ការងារ​របស់​ប្រធាន​រដ្ឋ​។ រូបថត៖ ឡឹម​ខាញ​ -ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ថ្ងៃទី​៣ ខែសីហា គណៈប្រតិបត្តិការ​​មជ្ឈិម​បក្ស ទំនុកចិត្តបោះឆ្នោត​សមាមិត្ត ​តូឡឹម ​ជា​អគ្គលេខាធិការបក្ស​។ នៅ​កិច្ច​ប្រជុំ​លើកទី​៧ រដ្ឋសភា​បានបោះឆ្នោត​តែងតាំង​សមមិត្ត​ ត្រឹន​ ថាញ​មឹន​ ​(Tran Minh Man) ជា​ប្រធាន​រដ្ឋសភា នៅកិច្ច​ប្រជុំ​លើកទី​៨ រដ្ឋសភា​ដក​តំណែង​ប្រធាន​រដ្ឋ ​ចំពោះ​សមមិត្ត ​តូឡឹម​ ហើយ​បោះឆ្នោត​តែងតាំង​សមមិត្ត​ ឡឿងគឿង​ ​ជា​ប្រធាន​រដ្ឋ​។ ការ​ពង្រឹង​មុខតំណែង​ថ្នាក់ដឹកនាំ​ស្នូល​ បង្ហាញ​អំពី​ស្មារតី​សាមគ្គី​ ប្តេជ្ញាខ្ពស់​​ទូទាំងបក្ស ទូទាំងកងទ័ព​ ទូទាំងប្រជា​ជន​ រក្សាស្ថេរភាព​ និង អភិវឌ្ឍប្រទេសជាតិ​ បង្កើត​គ្រឹះ​រឹង​មាំ​ឈានចូលកាន់​​យុគសម័យ​ថ្មី​។​

លើក​ដំបូង​ការិយាល័យ​នយោបាយ​ សម្រេច​ចិត្ត​ពិន័យ​ព្រមាន​ ចំពោះ​ថ្នាក់ដឹកនាំ​ស្នូល​ សមមិត្ត​ ង្វៀន ស្វឹន​ភុក​ (Nguyen Xuan Phuc) ​ដោយ​បំពានបទល្មើស​ក្នុង​អំឡុងពេល​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី និង សមមិត្ត​ វឿង​ ឌិញ​ហ្វែ (Vuong Dinh Hue) ដោយ​បំពានបទល្មើស​ក្នុង​អំឡុងពេល​កាន់តំណែង​ជា​ប្រធាន​រដ្ឋសភា។​

៣. បដិវត្ត​អំពីការសម្រិត​សម្រាំង​​អង្គការ​ចាត់តាំង​​ នៃប្រព័ន្ធ​នយោបាយ​

លោក​អគ្គលេខាធិការ​បក្ស តូឡឹម​ (To Lam) ថ្លែង​សុន្ទរកថា​ ណែនាំ​សម័យប្រជុំ​ អំពី​ការ​ផ្លាស់ប្តូរថ្មី​ រៀប​ចំ​អង្គការ​ចាត់តាំង​​​នៃប្រព័ន្ធ​នយោបាយ។ រូបថត៖ ថុង​ញឹត​-ទីភ្នាក់ងារសារព័ត៌មានវៀតណាម

អនុវត្ត​ការ​ណែនាំ​នៃគណៈ​កម្មធិការ​ចង្អុលការ​មជ្ឈិម ​អំពី​បូកសរុប​សេចក្តីសម្រេចចិត្ត​​លេខ​18-NQ/TW (គណៈប្រតិបត្តិការ​មជ្ឈិម​និតីកាល​ទី​១២) ស្តីពី​បញ្ហាមួយ​ចំនួ​ន​ អំពី​ការ​បន្ត​ផ្លាស់ប្តូរ​ថ្មី​ រៀបចំ​អង្គការ​ចាត់តាំង​នៃប្រព័ន្ធ​នយោបាយ​ដែល​​សម្រិត​សម្រាំង​ សកម្មភាព​សុពលភាព​ ប្រសិទ្ធភាព​ តាំងពី​ខែធ្នូ ស្ថាប័ន​បក្ស រដ្ឋសភា រដ្ឋាភិបាល​ រណស្សិរមាតុភូមិ​វៀតណាម​ និងអង្គការ​នយោបាយ​សង្គម​ រុសរាន់ ​កសាង​វិធានការ​ដាក់ជូន​មជ្ឈិម​ ក្នុង​ត្រីមាសទី​១ ឆ្នាំ២០២៥។ ក្រោមស្មារតី​ មជ្ឈិមធ្វើគំរូ មូលដ្ឋាន​គាំទ្រ​ ស្ថាប័ន​នានា​ដំណើរការ​ត្រួតពិនិត្យ​ រៀប​ចំ​ឆ្ពោះទៅកាន់គោលដៅ​ក្បាលម៉ាស៊ីន​ថ្មី​ សម្រិត​សម្រាំង ខ្លាំងពូកែ​ អនុភាព សុពលភាព​ ប្រសិទ្ធភាព​ តាមការ​ណែនាំ​របស់​លោក​អគ្គលេខាធិការបក្ស តូឡឹម​។​

៤.អបអរសាទរ​ខួបអនុស្សាវរីយ៍​លើកទី​៧០ឆ្នាំ ទិវា​ជ័យ​ជំនះ​ដៀន​បៀន​ភូ (Dien Bien Phu) ៖ សរសេរបន្ត​បទចម្រៀងអង់អាច​​នៃ​មាតុភូមិ

  កង​ព្យុហយាត្រា​នៅ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើកទី​៧០ឆ្នាំ ទិវា​ជ័យ​ជំនះ​ដៀន​បៀន​ភូ (Dien Bien Phu)។ រូបថត៖ ត្រុង​កៀន​ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ព្រឹក​ថ្ងៃទី​៧ ខែឧសភា នៅទីក្រុង​ដៀន​បៀន​ភូ​ (Dien Bien Phu) ខេត្ត​ដៀន​បៀន​ភូ (Dien Bien Phu) ឱ​ឡារឹកចាត់តាំង​ពិធី​ខួប​អនុស្សាវរីយ៍​លើកទី​៧០ឆ្នាំ ទិវា​ជ័យ​ជំនះ​ដៀន​បៀន​ភូ (Dien Bien Phu) ល្បីរន្ទឺបញ្ចទ្វីប​ រុង្គើរ​ពិភពលោក​។ ព្រឹត្តិការណ៍​រំលឹក​ឡើង​​នូវ​សន្ទុះ​វីរភាព​ បញ្រ្ជាប​ថែមស្មារតី​​ស្រឡាញ់​ជាតិ​ជូន​ប្រជាជន​វៀតណាម​ រឹតបន្តឹង​ផ្សារភ្ជាប់​សាច់ឈាម ​រវាង​កងទ័ព​និងប្រជា​ជន​ ក្រោមការ​ដឹកនាំ​របស់បក្ស។ កងទ័ព​ប្រជាជន​វៀតណាម​ បន្ទាប់ពី៨០ឆ្នាំ តតាំងប្រយុទ្ធ​ ធំពេញវ័យ​ បន្ត​កសាង​កងកម្លាំង​ថ្នឹក​ចម្បាំង សម្រិត​ ខ្លាំង​ពូកែ ឆ្ពោះទៅកាន់ភាព​ទំនើប​ ស្ថាបនា​​ និង ការ​ពារ​រឹងមាំ​ឯករាជ្យ​ បុរណភាព​ដែនដី​នៃមាតុភូមិ​។

៥. កំណើន​ GDPជាង​៧%

រំដោះ​ទំនិញ​នាំចេញ​ចូល​ នៅ​កំពង់ផែអន្តរជាតិ Gemalinkខេត្ត​បារៀ - វូង​តាវ​ (Ba Ria Vung Tau)។ រូបថត៖ ហុង​ដាត​ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុង​បរិបទ​ទទួល​ឥទ្ធិពល​ធ្ងន់ធ្ងរ​នៃ​ព្យុះ​យក្ស Yagi ​ និង សេដ្ឋកិច្ច​ពិភពលោក​អស្ថេរភាព​ សេដ្ឋកិច្ច​វៀតណាម​បានប្រឹងប្រែង​ឆ្លងកាត់ឧបសគ្គ​ GDP ព្យាករណ៍​នឹងកើន​ឡើង​ជាង​៧%​ លើសគោលដៅ​រដ្ឋសភាដាក់ចេញ​។​ មីក្រូសេដ្ឋកិច្ច​បន្ត​ស្ថេរភាព​ អតិផារណា​បាន​គ្រប់គ្រង​ក្រោម​៤%។ សរុប​តម្លៃនាំចេញ នាំចូល ឈាន​ចូល​ជិត​បំបែក​ឯតទគ្គកម្ម​ ​៨០០ពាន់លាន​ដូល្លាអាមេរិក​ ខ្ពស់បំផុត​តាំងពីមុនមក។ តម្លៃ​ពាណិជ្ជសញ្ញា​ជាតិ​ សម្រេច​ ៥០៧ពាន់លាន​ដូល្លាអាមេរិក​ ឈរលំដាប់ទី​៣២ក្នុងចំណោម១៩៣​ប្រទេស។ ទាក់ទាញទុន​ FDI ​ ជាង​ ​៣១​ពាន់លាន​ដូល្លាអាមេរិក​ នៅចំណុះក្នុងក្រុម​១៥ប្រទេស​កំពុង​អភិវឌ្ឍ ទាក់ទាញ់​ទុន​ FDI ធំបំផុត​ពិភពលោក។ ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ ចូលមកប្រទេសវៀតណាម​ កើន​៤០% បើប្រៀបនឹង​ឆ្នាំ២០២៣។

៦.ព្យុះយក្ស​ Yagi ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ បាត់ដំណឹង​ ៣៤៥នាក់​

  លោកយាយ​ ង្វៀន ធី​គី (Nguyen Thi Ky) អាយុ​៩៨ឆ្នាំ នៅ​ឃុំ​សឺន​ដុង​ (Son Dong) ស្រុក​ឡឹប​ថាច (Lap Thach) ខេត្ត​វិញ​ភុក​ (Vinh Phuc) បាន​យុទ្ធជន​កងទ័ព​ជួយ​នាំទៅ​កាន់ទីសុវត្ថិភាព​។ រូបថត៖ ហ្វាង​ហុង​ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ព្យុះយក្ស​ Yagi (ព្យុះ​លេខ​៣)​ មាន​ល្បឿន​ខ្លាំង​បំផុត​ក្នុង​អំឡុង​ពេល​៣​០ឆ្នាំ​មកនេះ​ នៅ​សមុទ្រ​ខាងកើត​ និង ៧០​ឆ្នាំ​កន្លង​នៅលើ​ដែនដីគោក​ បង្កមហន្តរាយ​ធ្ងន់ធ្ងរ​ ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ ៣២៣នាក់ និងបាត់ដំណឹង​២២នាក់​ ​រងរបួស​១.៩៧៨នាក់ ខូចខាត​សម្ភារៈ​ជាង​៨១.៧០០ពាន់លាន​ដុង​។ ភូមិ​ ​នូ​ (Lang Nu) ឃុំភុក​ខាញ​ (Phuc Khanh) ស្រុក​បាវ​អៀន​ (Bao Yen) ខេត្ត​ឡាវ​កាយ​ (Lao Cai) ត្រូវ​ទឹក​ជំនន់​កៀរ​យក​ទាំងស្រុង​។

៧.អនុម័ត​គោលនយោបាយ​វិនិយោគ​ ដំណើរ​ការ​ឡើង​វិញ​នូវ​គម្រោង​សំខាន់​ចំនួន​២

ផែនការ​រចនា​ដ្យាក្រាម​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ នៅលើ​អ័ក្ស​ផ្លូវ​ខាងជើង​ -​ត្បូង​។ រូបថត៖ យ័ន​តឹន​ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុង​កិច្ច​ប្រជុំលើក​ទី​៨ រដ្ឋសភា​បាន​អនុម័ត​គោលនយោបាយ​វិនិយោគ​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន បណ្តោយ​តាម​ពី​ទិសខាង​ជើង​ រហូតចុះមក​ទិសខាងត្បូង​ ជាមួយ​ដើម​ទុន​វិនិយោគ​ ១.៧១៣.៥៤៨ពាន់លាន​ដុង​ ហើយ​ដំណើរការ​ឡើង​វិញ​នូវ​គម្រោង​វិនិយោគ​អគ្គិសនីថាម​ពល​នុយ​គ្លេអ៊ែរ​ខេត្ត​និញ​ធ្វឹន (Ninh Thuan)​​។ គ្រោង​ការ​ផ្លូវ​រថភ្លើង​ល្បឿ​លឿន​ រំពឹង​នឹង​ប្រើប្រាស់​រូបភាព​វិនិយោគ​រដ្ឋ​ ឆ្លើយ​តប​សំណូមពរ​កំណើន​ និង ចូល​រួម​រចនាសម្ពន្ធ​ទីផ្សារ​ដឹក​ជញ្ជូន​ឡើង​វិ​ញ​តាម​របៀង​ពី​ទិសខាង​ជើង រហូត​ដល់ទិសខាងត្បូង​ប្រកប​ដោយ​ភាព​រឹង​មាំ​។ គម្រោង​អគ្គិសនី​ថាម​ពល​នុយ​គ្លេ​អែរ​ខេត្ត​និញធ្វឹន​ (Ninh Thuan)​​ បាន​រំពឹងអនាគត​​ពិពិធកម្ម​ប្រភព​ផ្គត់​ផ្គង់​អគ្គិសនី​ ធានា​សន្តិសុខ​ថាមពល​ ចូល​រួម​ការ​ពារ​បរិស្ថាន។​

៨.​សម្រេច​យ៉ាង​ឆាប់រហ័ស​នូវ​សំណង់ ​500kVចរន្ត​៣​ខ្សែ​

ប្រព័ន្ធ​បង្គោល​អគ្គិសនី​ខ្សែភ្លើង 500kVចរន្ត​៣ខ្សែ ឆ្លងកាត់​ស្រុក​កឹម​ស្វៀន​ (Cam Xuyen) ខេត្ត​ហាទិញ(Ha Tinh)។ រូបថត៖ ហូវ​ក្វៀត​ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ថ្ងៃទី​២៩ ខែ​សីហា សំណង់​ខ្សែភ្លើងចរន្ត​៣​ខ្សែ​ ចាប់ពី​ស្រុក​ក្វាង​ត្រាច (Quang Trach) (ខេត្ត​ក្វាង​ប៊ិញ - Quang Binh)​ រហូត​ដល់​ស្រុក​ភោណូយ​​ (Pho Noi) (ខេត្ត​ហឹង​អៀន​- Hung Yen) បាន​សម្ពោធឆ្លង​ក្រោយរយៈ​ពេល​៦​ខែ​សាងសង់​ បំបែក​ឯតទគ្គកម្ម​អំពី​សំណុំ​ឯកសារ​វិនិយោគ​ និង រយៈពេល​សាងសង់​ខ្លី​បំផុត​។ សំណង់​បាន​សាងសង់ ​និង ​រចនា​ដោយ​វិស្វករ​វៀតណាម​ មាន​ន័យ​ពិសេស​ក្នុង​ផ្នែក​សេដ្ឋកិច្ច​ គោលនយោបាយ​ សង្គម​ ធានា​សន្តិសុខ​ថាមពល​ជាតិ​ ជំនះ​ស្ថានភាព​កង្វះ​អគ្គិសនី​ដោយ​អន្លើ​ នៅ​ភូមិភាគ​ខាង​ជើង​ កត់ត្រា​ស្មារតី​ជនជាតិ​ ការ​ស្មគ្រ​ចិត្ត​រួមនៃទូទាំង​ប្រព័ន្ធ​នយោបាយ​ ជា​មេរៀន​កម្រ​សម្រាប់​ការ​សាងសង់​សំណង់​សំខាន់ៗនៃជាតិ​។

៩.អនុម័ត​ច្បាប់​ដីធ្លី​ (វិសោធនកម្ម​)​

 

  ព្រឹក​ថ្ងៃទី​១៨ ខែ​មករា នៅ​កិច្ចប្រជុំ​មិនប្រក្រតី​ រដ្ឋសភា​និតីកាល​ទី​១៥ អនុម័ត​ពង្រាង​ច្បាប់​ដីធ្លី (កំណែ)។ រូបថត៖ ញ៉ាន​សាង​ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

Sánព្រឹក​ថ្ងៃទី​១៨ ខែ​មករា​ ក្នុង​កិច្ចប្រជុំ​មិនប្រក្រតី​ រដ្ឋសភា បាន​អនុម័ត​​ច្បាប់ពង្រាង​នៃ​ច្បាប់​ដីធ្លី​ (កំណែ)។ រួម​ជាមួយ​នឹង​ច្បាប់​ផ្ទះ​លំនៅឋាន​​​ (កំណែ)  និង ច្បាប់អាជីវកម្ម​អចលនវត្ថុ​ (កំណែ) ច្បាប់​ដីធ្លី (កំណែ) មាន​សុពល​ភាពឆាប់ជាង​៥ខែ ​បើប្រៀប​នឹង​ថេរវេលា​ដាក់ចេញ ឆ្លើយ​តប​សំណូមពរ​សុក្រិត​ដំណាល​គ្នា​នឹង​គោលនយោបាយ​​ ច្បាប់ ដើម្បីទីផ្សារ​អចលនវត្ថុ​អភិវឌ្ឍ​សេ្ថរភាព ចីរភាព ប្រភព​ដីធ្លី​បាន​គ្រប់គ្រង​ ប្រើប្រាស់​ប្រសិទ្ធភាព​។ ឆ្នាំ​២០២៤ រដ្ឋសភា​ក៏បាន​អនុម័ត​​ច្បាប់ពង្រាយ​សំខាន់​ជាច្រើន ដើម្បី​ដោះស្រាយ​ កំណួច​​​ អំពីរបប​ បង្កើត​របៀង​ច្បាប់​ងាយស្រួល​ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ - សង្គម​។

១០.សម្ពោធបើក​បណ្តាញ​ 5Gជំរុញ​បង្វែរ​ឌីជីថល​ជាតិ​

ក្រោយ​ពេល​បាន​ផ្តល់សិទ្ធិ​ជា​ផ្លូវការ​ សម្ពន្ធក្រុមហ៊ុន VNPT​ ​ពង្រាយ​ដំឡើង​ហេដ្ឋារចនា​សម្ពន្ធ​ និង ស្ថានីយ៍​ផ្សាយ​រលក​ VinaPhone 5G នៅលើ​ទូទាំង​ប្រទេស​។ រូបថត៖ មិញ​ក្វៀត​ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ថ្ងៃទី​១៥ ខែ​តុលា Viettel សម្ពោធដាក់ឱ្យ​ប្រើប្រាស់​បណ្តាញ​ 5G គូសបញ្ជាក់នូវវត្តមាន​ជា​ផ្លូវ​ការ​នៃ​សេវាកម្ម​នេះ នៅ​វៀតណាម​។ ជា​សសរ​ស្នូល​មួយ ​ក្នុ​ងចំណោម​សសរ​ស្នូល​សំខាន់​ នៃបុព្វហេតុ​បដិវត្ត​ឧស្សាហកម្ម​លើកទី​៤ រចនាសម្ពន្ធ​ឌីជីថល​ ក្នុង​នោះ​​មាន​បណ្តាញ5G អន្តរកម្ម​ខ្លាំង​ក្លា​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ - សង្គម​ តាមរយៈ​នោះ​ជំរុញ​នវានុវត្តន៍​ និង បង្កើន​ពលានុភាព​ ​នៅលើ​វិស័យ​ជាច្រើន​។​

ឆ្នាំ​២០២៤ វៀតណាម​បាន​ពង្រាយ​ជោគ​ជ័យ​៤៩/៧៦​សេវាកម្ម​ចាំបាច់ ​នៅលើ​សេវារដ្ឋ​នៃប្រទេស​ បើក​គណនី​ VneID ជាង​៥៧,៩លាន​ និង បង្កើត​សៀវភៅ​សុខភាពអេឡិត្រូនិក ​៣២,១លាន​ ជូនប្រជាជន​៕​

កាសែតរូបភាពវៀតណាម​​ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសមកជូនសារតាំង

ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសមកជូនសារតាំង

នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក លឿង គឿង បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋគុយបា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្ស៊ីម បាវ៉េ និងរដ្ឋពហុជាតិសាសន៍បូលីវី ដែលឯកអគ្គរដ្ឋទូតទាំងនេះអញ្ជើញមកជូនសារតាំង ដោយចាប់ផ្តើមបេសកកម្មការទូតនៅវៀតណាម។

Top