• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិនថ្លែងអំណរគុណយ៉ាងស្មោះត្រង់ចំពោះការជួយឧបត្ថម្ភគាំទ្រពីវៀតណាម


 អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Gěng Shuǎng (រូបថត៖ vov.vn)
 

អ្នកនាំ​ពាក្យក្រសួងការបរទេសចិន លោក Gěng Shuǎng បានបញ្ជាក់​ថា​ទំនិញ​ជួយ​ឧបតម្ថ​ម្ភរបស់​រដ្ឋាភិបាល​វៀត​ណាម​ ដែលបញ្ជូនទៅរដ្ឋាភិបាលនិងប្រជាជនចិន ត្រូវបាននាំយកទៅកាន់ទីក្រុងវូហាន។
 
ក្នុងសន្និសីទ​សារព័ត៌មានអនឡាញកាលពីល្ងាចថ្ងៃទី ១០ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Gěng Shuǎng បានបញ្ជាក់ថាទំនិញជួយឧបតម្ថម្ភរបស់រដ្ឋាភិបាលវៀតណាម ដែលបញ្ជូន​ទៅរដ្ឋាភិបាល​និង​ប្រជាជន​ចិន ត្រូវបាននាំយកទៅកាន់ទីក្រុងវូហាន ហើយចិនក៏បានថ្លែង​អំណរគុណ​យ៉ាងស្មោះ​ត្រង់​ចំពោះ​រាល់ការ​គាំទ្រនិងផ្តល់ជំនួយឧបត្ថម្ភដល់ប្រទេសនេះ។
 
ឆ្លើយនឹងសំនួរ​របស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមនៅទីក្រុងប៉េកាំង លោក Gěng Shuǎng បាន​ឲ្យដឹង​​ថា សំភារៈសុខាភិបាលរបស់រដ្ឋាភិបាលវៀតណាម ដែលបានបញ្ជូនទៅប្រទេសចិន ត្រូវបាននាំយក​ទៅ​កាន់​​ទីក្រុង​វូហានកាលពីថ្ងៃទី ១០ ខែកុម្ភៈ។ គិតត្រឹមម៉ោង ១២ នាថ្ងៃទី ៨ ខែកុម្ភៈ ប្រទេសចិនបាន​ទទួល​ឧបករណ៍​និងគ្រឿងសម្ភារៈសុខាភិបាលមកពីប្រទេ​ស និងអង្គការ​អន្តរជាតិ​ទាំង ២១ ផ​ងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top