នាថ្ងៃទី ១៦ និង ១៧ មេសា នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងឧត្តមសេនីយឯក Dong Jun រដ្ឋមន្ត្រីក្រសួងការពារជាតិចិនបានអញ្ជើញជាសហអធិបតីនៃសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យ ដែលបានប្រព្រឹត្តទៅនៅខេត្ត Lang Son (វៀតណាម) និងតំបន់ស្វយ័ត ជនជាតិ Zhuang ខេត្ត ក្វាងស៊ី (ចិន)។
បន្ទាប់ពីពិធីជូនដំណើរដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៦ មេសា នៅច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេស វៀតណាមបានទៅកាន់ខេត្ត ក្វាងស៊ី (ចិន) ដើម្បីចូលរួមសកម្មភាពក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ រួមមាន៖ ទស្សនាតំបន់ទេសចរណ៍ Huu Nghi Quan; ទៅសួរសុខទុក្ខកងអនុសេនាធំ ការពារព្រំដែននៅច្រកទ្វារព្រំដែន Huu Nghi Quan; ធ្វើជាសាក្សី កងនាវាល្បាតនៃកងទ័ពជើងទឹករបស់ប្រទេសទាំង ២ រាយការណ៍តាមអ៊ីនធឺណិត មុនពេលធ្វើការយាមល្បាតរួម; ទស្សនាច្រកទ្វារព្រំដែនឆ្លាតវៃ នៅច្រកទ្វារព្រំដែន Huu Nghi Quan; ទស្សនាសាលាបឋមសិក្សាលេខ ៤ ក្នុងទីក្រុង Pingxiang (ចិន); ទស្សនាភូមិគំរូ Zhu Lian ស្រុក NingMing(ចិន)។ល។
នាព្រឹកថ្ងៃដដែល នៅកំពង់ផែយោធា Beihai (ខេត្ត Guangxi ចិន) បន្ទាប់ពីរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ កងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹករំដោះប្រជាជនចិនបានចាប់ផ្តើមយាមល្បាតរួមនៅឈូងសមុទ្រខាងជើង។ នេះជាលើកទីមួយហើយដែលកងទ័ពជើងទឹកនៃប្រទេសទាំងពីរបានចូលរួមក្នុងព្រឹត្តិការណ៍ផ្លាស់ប្តូរមិត្តភាពការពារព្រំដែន។ តាមផែនការ ជាមួយនឹងបេសកកម្មយាមល្បាតរួមគ្នានៅឈូងសមុទ្រខាងជើង កងនាវារបស់ប្រទេសទាំងពីរក៏នឹងធ្វើការហ្វឹកហ្វឹនរួមគ្នាស្តីពីការស្វែងរកនិងជួយសង្គ្រោះ និងការទំនាក់ទំនងដោយពន្លឺភ្លើងផងដែរ។
ក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ចិនលើកទី៩ នាយប់ថ្ងៃទី ១៦ មេសានេះ នៅខេត្ត Lang Son បានប្រព្រឹត្តិទៅកម្មវិធីផ្លាស់ប្តូរ “កន្សែងក្រហមមិត្តភាពកុមារព្រំដែន Lang Son (វៀតណាម) និង Guangxi (ចិន)” ដោយមាននការចូលរួមរបស់តំណាងកុមារមកពីទីរួមស្រុក Bing Xiang (Guangxi ចិន) និងសិស្សសាលាអនុវិទ្យាល័យ Hoang Van Thu (ទីក្រុង Lang Son ខេត្ត Lang Son វៀតណាម)។