• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចក្រភពអង់គ្លេស​វាយតំលៃខ្ពស់​ចំពោះតួនាទី​ដែលកាន់​តែកើនឡើង​របស់​វៀតណាមក្នុងនៅតំបន់និងលើពិភពលោក

នាថ្ងៃទី ២២ ខែកក្កដា ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនោះ រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Robert Ben Lobban Wallace បានធ្វើទស្សនកិច្ចនៅវិទ្យាស្ថានការបរទេសវៀតណាម។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Robert Ben Lobban Wallace (រូបថត៖ TG&VN)


ក្នុងបទសុន្ទរកថា ទៅកាន់ក្រុមអ្នកប្រាជ្ញវៀតណាម និងនិស្សិតនៃវិទ្យាស្ថានការបរទេសនោះ លោក Robert Ben Lobban Wallace បានសង្កត់ធ្ងន់ថា តាមរយៈយុទ្ធសាស្រ្ត“ឆ្ពោះទៅរកមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក” ដែលបានប្រកាសនៅខែមីនាឆ្នាំ ២០២១ ចក្រភពអង់គ្លេសបានបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ខ្លួនចំពោះសន្តិភាពនិងស្ថិរភាពរបស់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ប្រកបដោយសេរីនិងបើកចំហ។ លោករដ្ឋមន្រ្តី Wallace បានអះអាងថាបញ្ហាប្រឈមសន្តិសុខដែនសមុទ្រគឺជាការយកចិត្តទុកដាក់រួមរបស់សហគមន៍អន្តរជាតិ ព្រោះថាបញ្ហានេះមានផលប៉ះពាល់ទៅលើសន្តិភាពនិងស្ថេរភាព ក្នុងតំបន់និងលក្ខណៈគោរពច្បាប់អន្តរជាតិជាចម្បង។ ក្នុងបរិបទនេះ ចក្រភពអង់គ្លេសមានគោលបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ានតាម“ បែបផែនអាស៊ាន” ដើម្បីជំរុញកិច្ចសន្ទនា សន្តិភាព និងស្ថិរភាពរួម។

ដោយវាយតម្លៃខ្ពស់ចំពោះតួនាទីដែលកាន់តែកើនឡើងរបស់វៀតណាម មិនត្រឹមតែនៅក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងក្នុងបញ្ហាសកលលោកដូចជាការចូលរួមចំណែកក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនោះ លោករដ្ឋមន្រ្តី Wallace បានអះអាងថា ប្រទេសទាំងពីរបានចែករំលែកទស្សនៈវិស័យ និងផលប្រយោជន៍យុទ្ធសាស្ត្រ ដូចជាទស្សនៈស្តីពីពាណិជ្ជកម្មសេរី និង សារៈសំខាន់នៃ ច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ អង់គ្លេសនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីជំរុញការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេសផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top