ទីភ្នាក់ងារសមត្ថកិច្ចបានឲ្យដឹងថា មិនអាចច្រានចោលលទ្ធភាពដែលចំនួនអ្នកស្លាប់ និង រងរបួសមិនឈប់នៅត្រឹមនោះទេ។
ក្នុងពេលនោះ ជួរមនុស្សដ៏វែងអន្លាយ មកពីគ្រប់ទិសទីនៃទីក្រុងហុងកុងបានប្រមូលផ្តុំគ្នាទៅកាន់តំបន់ក្បែរកន្លែងកើតហេតុ ដើម្បីដាក់ផ្កា អធិស្ឋាន និងសម្តែងការចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។ កិច្ចខិតខំប្រឹងប្រែងសង្គ្រោះបន្ទាន់សម្រាប់គ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅតែបន្ត។ ចំនួនថវិកាសរុបដែលត្រូវបានបរិច្ចាគរហូតមកដល់ពេលនេះគឺប្រហែល ១,១ ពាន់លានហុងកុង (ស្មើនឹង ១៤១ លានដុល្លារអាមេរិក)។ មន្ទីរសំណង់ហុងកុងបានបញ្ជាឱ្យផ្អាកគម្រោងសាងសង់ចំនួន ២៨ របស់អ្នកមៅការនៃប្លុកអគារអាផាតមិននេះ គឺក្រុមហ៊ុន Prestige Construction & Engineering៕







