• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមាគមនិស្សិតវៀតណាមនៅឥណ្ឌាត្រូវបានបង្កើតឡើងជាផ្លូវការ

មហាសន្និបាតលើកទីមួយ អាណត្តិ ២០២៥-២០២៧ របស់សមាគមនិស្សិត វៀតណាមនៅឥណ្ឌា បានប្រារព្ធធ្វើឡើងនាថ្ងៃទី៣០ ខែវិច្ឆិកា តាមទម្រង់ផ្ទាល់និង តាមអ៊ីនធឺណិត នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំទីក្រុងញូវដេលី។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឥណ្ឌា លោក Nguyen Thanh Hai ជូនផ្កាដល់តំណាងនិស្សិតដែលចូលរួមមហាសន្និបាត។ (រូបថត៖ VOV)

ថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឥណ្ឌា លោក Nguyen Thanh Hai បានឲ្យដឹងថា ចំនួនប្រជាពលរដ្ឋវៀតណាមដែលរស់នៅ សិក្សា និងធ្វើការនៅក្នុង ប្រទេសឥណ្ឌាមិនច្រើនទេ មានតែប្រហែល ១០០០ នាក់ប៉ុណ្ណោះ ហើយរស់នៅក្នុងរដ្ឋ ផ្សេងៗគ្នាជាច្រើន។ ចំនួននិស្សិតវៀតណាមសរុបនៅឥណ្ឌាមានប្រហែល ៤០០នាក់ ក្នុងនោះមានសមណៈសិស្សជាច្រើន ដែលកំពុងសិក្សានៅកន្លែងផ្សេងៗគ្នា។ លោក ឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា សមាគមនិស្សិតវៀតណាមនៅឥណ្ឌាមិនត្រឹមតែជា អង្គការតំណាងឱ្យសិទ្ធិ និងបំណងប្រាថ្នារបស់និស្សិតប៉ុណ្ណោះទេ ថែមទាំងក៏ជាស្ពាន វប្បធម៌ ជាមិត្តរួមដំណើរដ៏មានតម្លៃ ក្នុងការកសាងសហគមន៍និស្សិតដែលរួម សាមគ្គីគ្នា និងជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការសិក្សានិងជីវភាពរស់នៅផងដែរ។
យោងតាមមជ្ឈិមសមាគមនិស្សិតវៀតណាម បច្ចុប្បន្នមានសិស្សានុសិស្ស និងនិស្សិត វៀតណាមជាង ២៣ ម៉ឺននាក់ ដែលកំពុងសិក្សានៅក្នុងប្រទេសចំនួន ៤៩ ជុំវិញពិភពលោក។ រហូតមកដល់បច្ចុប្បន្ន ប្រព័ន្ធសមាគមនិស្សិតវៀតណាមនៅ បរទេសមានអង្គការសមាគមចំនួន ១៦៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ជំរុញទំនាក់ទំនង​ភាពជាដៃគូលើ​គ្រប់ជ្រុងជ្រោយរវាងវៀតណាម និងប្រ៊ុយណេ

ជំរុញទំនាក់ទំនង​ភាពជាដៃគូលើ​គ្រប់ជ្រុងជ្រោយរវាងវៀតណាម និងប្រ៊ុយណេ

នៅរសៀលថ្ងៃទី ៣០ ខែវិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម បានទទួលជួប ព្រះចៅស៊ុលតង់ ប្រ៊ុយណេដារូសាឡឹម ហាជី ហាស់សាណាល់ បុលគៀស ក្នុងព្រះរាជដំណើរទស្សនកិច្ចនៅវៀតណាម។

Top