• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គ្រួសារដើមកំណើតវៀតណាមនៅកម្ពុជា ជាង ៣.០០០ គ្រួទទួលបានអំណោយជួយឧបត្ថម្ភនាគ្រាជំងឺរាតត្បាត COVID-19

នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០២០ អំណោយជាជំនួយឧបត្ថម្ភប្រមាណ ៤៣០ កញ្ចប់ ត្រូវបាន​ប្រគល់​ជូន​ដល់​ក្រុម​គ្រួសារ​ខ្មែរដើមកំណើតវៀតណាម និងប្រជាជនខ្មែរនៅរាជធានីភ្នំពេញ ដែលស្ថិតក្នុងស្ថាន​ភាពលំបាក​ដោយ​សារ​ផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19។
 
សកម្មភាព​នេះគឺស្ថិតក្នុងក្របខ័ណ្ឌជុំទី៣ នៃកម្មវិធីជំនួយឧបត្ថម្ភបន្ទាន់ដែលអនុវត្តដោយស្ថានទូតវៀត ណាមប្រចាំ​នៅកម្ពុជា​ សហការជាមួយសមាគមខ្មែរ - វៀតណាមនៅកម្ពុជា ដើម្បីជួយឧបត្ថម្ភដល់សហគមន៍ ជនវៀត​ណាម ក្នុងដំណាក់កាលនៃការរីករាលដាល COVID-19 ដែលកំពុងជះឥទ្ធិពល​យ៉ាង​ធ្ងន់​ធ្ងរដល់​ជីវភាព​សង្គម​របស់​កម្ពុជា។
 
រហូតមកដល់​ពេលនេះ សមាគមខ្មែរ - វៀតណាមនៅកម្ពុជាបានរួមសហការជាមួយស្ថានទូតនិងស្ថានកុងស៊ុល វៀត​ណាម​ប្រចាំខេត្តបាត់ដំបងនិងខេត្តព្រះសីហនុ បានប្រគល់អំណោយ​ជួយ​ឧបត្ថម្ភ​ដល់ប្រជា​ជន​ដើម​កំណើត​វៀត​ណាម​ ប្រមាណ ៣.០០០ គ្រួសារ នៅទូទាំងប្រទេសកម្ពុជា។ អំណោយដ៏មានអត្ថន័យទាំងនេះ គឺជាការចូល​រួម​ចំណែក​និង​រួមវិភាគទានរបស់ទីភ្នាក់ងារនានា មន្ទីរ អង្គភាពអាជីវកម្ម ខេត្តជាប់ព្រំដែននិង​អាជីវកម្មជា​ច្រើនផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ខេត្ត Khanh Hoa អាចបំពេញតម្រូវការទាំងអស់របស់ភ្ញៀវទេសចររុស្ស៊ី។ នោះគឺជាការបញ្ជាក់របស់លោក Hoang Van Vinh ប្រធានសមាគមទេសចរណ៍ខេត្ត Khanh Hoa ក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍ខេត្ត Khanh Hoa នៅសហព័ន្ធរុស្ស៊ី ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះក្នុងទីក្រុងម៉ូស្គូ ។

Top