• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គេហទំព័រ Flightglobal.com៖ សាជីវកម្មឧស្សាហកម្មការពារជាតិធំៗប្រកួតប្រជែងដណ្តើមចំណែកទីផ្សារនៅវៀតណាម

គេហទំព័រព័ត៌មានអាកាសចរណ៍ flightglobal.com (នៃប្រទេសកាណាដា) បានអត្ថាធិប្បាយថា សាជីវកម្មឧស្សាហកម្មការពារជាតិលោកខាងលិចធំៗកំពុងប្រកួតប្រជែងដើម្បីទទួលបានចំណែកទីផ្សារក្នុងប្រទេសវៀតណាម នៅពេលដែលគេដឹងថា នេះគឺជាទីផ្សារដ៏មានសក្តានុពលក្នុងការលក់យន្តហោះ និងឧទ្ធម្ភាគចក្រយោធា។
គណៈប្រតិភូ និងភ្ញៀវទស្សនាស្តង់នៅពិព័រណ៍ការពារជាតិ អន្តរជាតិឆ្នាំ ២០២៤ ។ រូបថត៖ Media VOV5

ក្រុមហ៊ុន Airbus (បារាំង) បានឲ្យដឹងថា ខ្លួនចង់ក្លាយជាដៃគូដ៏សំខាន់ក្នុងវិស័យការពារជាតិរបស់វៀតណាម និងមានគោលបំណងជំរុញការលក់យន្តហោះដឹកជញ្ជូនយុទ្ធសាស្ត្រ C295។ ក្រុមហ៊ុននេះបានប្រកាសថា Airbus ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញប្រតិបត្តិការនិងជំនាញជួសជុល C295 ក្នុងប្រទេស ជួយវៀតណាមកាន់តែមានភាពជឿជាក់លើខ្លួនឯង និងកាត់បន្ថយការពឹងផ្អែកលើការឧបត្ថម្ភពីខាងក្រៅ។ នៅពិព័រណ៍ការពារអន្តរជាតិវៀតណាមឆ្នាំ ២០២៤ Airbus Helicopters បានផ្សព្វផ្សាយម៉ូដែលឧទ្ធម្ភាគចក្រចំនួន ២ ប្រភេទ រួមជាមួយនឹងយន្តហោះគ្មានមនុស្សបើក (UAV) Flexrotor ផងដែរ។

ក្នុងពេលជាមួយគ្នានោះ ជាមួយក្រុមហ៊ុន Boeing (សហរដ្ឋអាមេរិក) នាយកប្រតិបត្តិក្រុមហ៊ុន Boeing វៀតណាម លោក Michael Nguyen បានអះអាងថា វត្តមានរបស់ Boeing នៅពិព័រណ៍ការពារជាតិ អន្តរជាតិវៀតណាម គឺជាជំហានដ៏គួរឱ្យចាប់អារម្មណ៍មួយឆ្ពោះទៅមុខក្នុងការអភិវឌ្ឍភាពជាដៃគូដែលកំពុងរីកចម្រើនរបស់ក្រុមហ៊ុនជាមួយរដ្ឋាភិបាល វៀតណាម។ ជាលើកដំបូងនៅក្នុងប្រទេសវៀតណាម ក្រុមហ៊ុន Boeing នឹងបង្ហាញសមត្ថភាពការពារ និងសន្តិសុខឈានមុខគេ ដែលអាចប្រើប្រាស់សម្រាប់បេសកកម្មជំនួយមនុស្សធម៌ក្នុងអំឡុងពេលមានគ្រោះមហន្តរាយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បញ្ជាក់ពីឋានៈរបស់វៀតណាមក្នុងលំហូរនៃសម័យកាល

បញ្ជាក់ពីឋានៈរបស់វៀតណាមក្នុងលំហូរនៃសម័យកាល

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំ ២០២៥ ប្រធានរដ្ឋ លោក លឿង គឿង បានចែករំលែកជាមួយសារព័ត៌មានអំពីសមិទ្ធិផលទាំងនេះក្នុងសកម្មភាពកំណែទម្រង់ប្រព័ន្ធច្បាប់ កិច្ចការបរទេស និងភារកិច្ចការពារមាតុភូមិក្នុងស្ថានភាពថ្មី។

Top