• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាមប្រជុំអំពីវិធានការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យត្រូវតែលឿនថែមទៀតក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺដោយប្រមូលផ្ដុំប្រភពធនធានទាំងអស់សម្រាប់ការងារនេះ។
 

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ TTXVN)


នារសៀលថ្ងៃទី៣០មីនា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ច ប្រជុំរបស់គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលអំពីវិធានការបង្ការប្រយុទ្ធប្រឆាំងនឹង ជំងឺ Covid-19។

ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា ដោយសារបច្ចុប្បន្ននេះកំពុងជាដំណាក់កាលដែលជំងឺរាតត្បាតមានការវិវត្តន៍យ៉ាងស្មុគស្មាញ ហេតុដូច្នេះ រដ្ឋាភិបាលនឹងលើកពេលរៀបចំកិច្ចប្រជុំអនឡាញទូទាំងប្រទេសរវាងរដ្ឋាភិបាលជាមួយតំបន់នានាអំពីដំណោះស្រាយត្រៀមរៀបចំសម្រាប់ដំណាក់កាលក្រោយ Covid-19 សំដៅប្រមូលផ្ដុំយ៉ាងប្ដូរផ្ដាច់ទៅលើ ការងារប្រយុទ្ធប្រឆាំងនឹងជំងឺ។ លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យត្រូវតែលឿនថែមទៀតក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺ ដោយប្រមូលផ្ដុំប្រភពធនធានទាំងអស់សម្រាប់ការងារនេះ។ លោកក៏បានសំណូមពរឲ្យប្រជាជន ស្នាក់នៅក្នុងផ្ទះ ខេត្តណានៅហ្នឹងខេត្តនោះ ភូមិណានៅហ្នឹងភូមិនោះ ហើយគ្រួសារណានៅហ្នឹងគ្រួសារនោះ។បិទទ្វារសេវាកម្មមិនចាំបាច់ទាំងអស់ លើកលែងតែផ្សារទំនើប ហាងលក់ចំណីអាហារ មន្ទីរពេទ្យ និងមូល ដ្ឋានផលិតកម្មបម្រើប្រជាជនតែប៉ុណ្ណោះ។ បណ្ដាស្ថាប័ន អង្គភាពរៀបចំឲ្យប្រជាជនធ្វើការអនឡាញនៅផ្ទះក្នុងរយៈពេលពាក់កណ្ដាល ខែខាងមុខលើកលែងតែផ្នែកប្រចាំការ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ទីក្រុងឌៀនបៀនភូ (Dien Bien Phu) ទង់ជាតិ និង ផ្កាត្រចះត្រចង់អបអរសាទរមហាពិធីបុណ្យ

ទីក្រុងឌៀនបៀនភូ (Dien Bien Phu) ទង់ជាតិ និង ផ្កាត្រចះត្រចង់អបអរសាទរមហាពិធីបុណ្យ

នៅប៉ុន្មានថ្ងៃនេះ គ្រប់ទិសទីតាមដងផ្លូវ មហាវិថីនៃទីក្រុងឌៀនបៀនភូ (Dien Bien Phu) ដូចផ្លូវ វ៉ ង្វៀនយ៉ាប (Vo Nguyen Giap) ផ្លូវ៧ខែឧសភា ផ្លូវ ត្រឹនកាន (Tran Can) ទ្រឿងជិញ (Truong Chinh) ផ្លូវ ផាម វ៉ាន់ដុង (Pham Van Dong) និងនៅតាមរម្មណីយដ្ឋានល្បីឈ្មោះ ទីណាក៏ត្រចះត្រចង់ដោយផ្កា បដា ផ្លាកឃោសនា អំណរព្រឹត្តិការណ៍៧០ឆ្នាំ ថ្ងៃជ័យជំនះឌៀនបៀនភូ (Dien Bien Phu) “ល្បីល្បាញគ្រប់ទ្វីបទាំង៥ រញ្ជួយសកលលោក”។

Top