គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសហព័ន្ធម៉ីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ១ដល់ថ្ងៃទី៣តុលាឆ្នាំ ២០១៧ តាមសេចក្តីអញ្ជើញរបស់ឧត្តមសេនីយ៍ឯកបំរុង Min Aung Hlaing អគ្គមេ បញ្ជាការបណ្តាកងកម្លាំងប្រដាប់អាវុធសាធារណរដ្ឋសហព័ន្ធម៉ីយ៉ាន់ម៉ា។
ដំណើរទស្សនកិច្ចនេះគឺសំដៅវាយតម្លៃនូវលទ្ធផលសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងទៅ ផ្លាស់ប្តូរទិសដៅ ឯកភាពលើខ្លឹមសារមួយចំនួននិងពិភាក្សាលើវិធានការសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ នាពេលខាងមុខ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយម៉ីយ៉ាន់ម៉ា៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម