• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម

នៅទីនេះ ភាគីទាំងពីរបានឯកភាពបន្តលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែននាពេលខាងមុខ។
  ឧត្តមសេនីយ៍ទោ Nguyen Van Nghia អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមបានជួប​និង​ពិភក្សាការងារជាមួយលោកនាយឧត្តមសេនីយ៍  ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ (រូបថត៖ VNA))

នាព្រឹកថ្ងៃទី៨ ខែសីហា នៅទីបញ្ជាការក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ Nguyen Van Nghia អគ្គសេនាធិការរងនៃកងទ័ពប្រជាជនវៀតណាមបានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ប្រធានគណៈប្រតិភូ បានមកបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។ នៅទីនេះ ភាគីទាំងពីរបានឯកភាពបន្តលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែននាពេលខាងមុខ។ ជាមួយគ្នានោះ តំបន់យោធា និងកងកម្លាំងការពារព្រំដែននៃភាគីទាំងពីរត្រូវបន្តរក្សានូវយន្តការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានប្រកបដោយប្រសិទ្ធភាព; ត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលឆ្លើយតបប្រកបដោយប្រសិទ្ធ ភាពចំពោះគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត និងបញ្ហាសន្តិសុខមិនប្រពៃណី; ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ការធ្វើចំណាកស្រុកដោយខុសច្បាប់ ធានាសន្តិសុខ និងសុវត្ថិភាពនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។ ក្នុងជំនួបនេះ ឧត្តមសេនីយ៍ទោ Nguyen Van Nghia បានអះអាងថា វៀតណាមជានិច្ចកាលតែងតែគាំទ្រ ហើយនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីរៀបចំរាល់កិច្ចប្រជុំយោធា និងការពារជាតិប្រកបដោយជោគជ័យក្នុងឆ្នាំទទួលដំណែងជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ២០២២ នេះ។

ឧត្តមសេនីយ៍ឯក Nguyen Tan Cuong ទទួលជួបលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត (រូបថត៖ VNA)

 

នាថ្ងៃដដែល ប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទបានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម ឧត្តមសេនីយ៍ឯក Nguyen Tan Cuong ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

Top