• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូនៃអង្គការ VFW មកបំពេញទស្សនកិច្ចនៅវៀតណាម

​ក្នុង ជំនួប​​នេះ ប្រធានសមាគម​ន៍វៀតណាម​-អាមេរិកលោក Nguye​n Tam Chien បានឧទ្ទេសនាម​អំពីស្ថាន​ភាព​នា​បច្ចុប្បន្ន​នៅវៀតណាម​ កម្មវិធីជួ​យឧបត្ថម្ភ មនុស្សធម៌រវាង​ប្រទេស​ទាំងពីរ​ ពិសេស គឺការ​ជំនះពុះពារ​លើផល​វិបាក​​ដោយ​ គ្រាប់បែកមីននៅសេស​សល់ក្រោយ ពីសង្គ្រាម និងប​ញ្ហាទាក់​ទិន​ដល់ជ​នរង​គ្រោះ ដោយ​ជាតិ​គីមី​ពុល​ពណ៌​ លឿងទុំ/dioxin​។ 
 
នារសៀលថ្ងៃទី១៩ ខែ​មីនា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ ប្រធានសមា គម​ន៍វៀតណាម-អាមេរិក លោក ​Nguyen Tam Chien បានជួបធ្វើការជាមួយ​គណៈប្រតិភូនៃ អង្គការ “អតីត​ទាហានក្នុងសង្គ្រាមនៅឯបរទេស​ (VFW)” ដឹក​​នាំដោយលោក Vincent “B.J” Lawrence អគ្គមេបញ្ជាការរងទី១របស់​ VFW ដែលកំពុងមក បំពេ​ញទស្សនកិច្ច​ការងារ​នៅវៀតណាមចាប់ពីថ្ងៃទី១​៨ដល់​ទី២២ ខែមីនា។​ ក្នុង ជំនួបនេះ ប្រធានសមាគមន៍​វៀត​ណាម​​-អាមេរិក​លោក Nguyen Tam Chien បានឧទ្ទេសនា​មអំពីស្ថានភា​ពនាបច្ចុប្បន្ននៅ​វៀត​ណាម កម្មវិ​ធីជួយ​ឧបត្ថម្ភ មនុស្សធម៌រវាងប្រទេ​សទាំងពីរ ពិសេសគឺកា​រជំនះពុះ​ពារលើ​ផលវិបាក​ដោយ គ្រាប់​បែក​មីន​នៅ​សេ​ស​សល់​​ក្រោយពីស​ង្គ្រាម និងបញ្ហាទាក់ទិនដល់​ជនរង​គ្រោះ ដោយជាតិគីមីពុលព​ណ៌លឿងទុំ​/dioxin។ ប្រធាន​គណៈ​ប្រ​តិភូ VFW លោក Vincen​t Lawrence ឲ្យដឹងថា ដំណើ​រទស្សនកិច្ច​លើក​នេះជាឱកាសដើម្បីគណៈ ប្រតិភូអា​មេរិករៀនសូត្រអំពីរបៀប​ជំនះពុះពារលើសង្គ្រាម ឈានទៅ​មុខ អភិវឌ្ឍន៍របស់វៀ​តណា​ម ក៏ដូច​ជាស្វែងយល់​អំពី​ទឹកដី​មនុស្សវៀតណាម​ ផងដែរ​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top