• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូកីឡាអាស៊ានវាយតំលៃខ្ពស់ចំពោះការងារត្រៀមរៀបចំ SEA Games ៣១ របស់ខេត្ត Quang Ninh

លោក Chong Fui Kim ប្រធានផ្នែកកីឡា និង Marketingនៃគណៈកម្មាធិការអូឡាំពិកសិង្ហបុរីបានវាយតម្លៃថា ទីតាំងស្ទើរតែទាំងអស់បានត្រៀមរួចរាល់សម្រាប់ការប្រកួតកីឡាហើយ។
  មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាត្រៀមរៀបចំការប្រកួតកីឡា SEA Games 31 (ប្រភព៖ VNA)  

នាថ្ងៃទី ១៩ មិនា គណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ (SEA Games 31) បានបញ្ជូនគណៈប្រតិភូកីឡាក្នុងតំបន់ទៅធ្វើការអង្កេត និងត្រួតពិនិត្យទីកន្លែងនៃការប្រកួតកីឡានៅព្រឹត្តិការណ៍កីឡានៅខេត្ត Quang Ninh។ តាមនោះ ខេត្ត Quang Ninh នឹងរៀបចំការប្រកួតលើវិញ្ញាសាកីឡាចំនួន ៧/៤០ រួមមាន៖ បាល់ទាត់នារី បាល់ទះក្នុងផ្ទះ បាល់ទះ បាល់ទះឆ្នេរសមុទ្រ លេងអុកជាដើម។

បន្ទាប់ពីបានទស្សនាកន្លែងប្រកួត គណៈប្រតិភូកីឡាអាស៊ានបានវាយតម្លៃខ្ពស់ចំពោះការរៀបចំសម្ភារៈបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសសម្រាប់ការប្រកួតកីឡា SEA Games 31 នៅខេត្ត Quang Ninh។ លោក SamBrano អគ្គលេខាធិការរងនៃគណៈកម្មាធិការអូឡាំពិកហ្វីលីពីន អនុប្រធានគណៈប្រតិភូកីឡាហ្វីលីពីន នៃ SEA Games 31 បានវាយតម្លៃថា ហេដ្ឋារចនាសម្ព័ន្ធនៅ ពហុកីឡាដ្ឋាន ដែលមានទំហំ ៥ ០០០ កៅអីសម្រាប់កីឡាបាល់ទះក្នុងផ្ទះគឺមានលក្ខណៈលំដាប់ពិភពលោក ហើយឆ្លើយតបតាមស្តង់ដារនៃការប្រកួតកីឡា ។ ទន្ទឹមនឹងនោះ លោក Chong Fui Kim ប្រធានផ្នែកកីឡា និង Marketingនៃគណៈកម្មាធិការអូឡាំពិកសិង្ហបុរីបានវាយតម្លៃថា ទីតាំងស្ទើរតែទាំងអស់បានត្រៀមរួចរាល់សម្រាប់ការប្រកួតកីឡាហើយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

នៅរសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់ «សាលាមិត្តភាព​កម្ពុជា-វៀត​ណាម »។

Top