• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូកីឡាវៀតណាមត្រៀមប្រកួតនៅ ASIAD ១៩

នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ គណៈប្រតិភូកីឡា វៀតណាមបានចេញដំណើរទៅកាន់ប្រទេសចិនដើម្បីចូលទៅក្នុងដំណើរការមហោស្រពប្រកួតកីឡាអាស៊ី ASIAD -១៩។
លោក Dang Ha Viet ប្រធាននាយកដ្ឋានកីឡា - ប្រធានគណៈប្រតិភូកីឡាវៀតណាមក្នុងព្រឹត្តិការណ៍ ASIAD ១៩ លើកទី១៩ ក្នុងពិធីចេញដំណើរ (រូបថត៖ qdnd.vn)

មុននឹងចេញដំណើរ ប្រធាននាយកដ្ឋានកីឡា លោក Dang Ha Viet ប្រធានគណៈប្រតិភូកីឡាវៀតណាមនៅ ASIAD ១៩ បានអះអាងថា គណៈប្រតិភូកីឡាវៀត ណាមបានត្រៀមនូវស្មារតីរឹងមាំ ការប្តេជ្ញាចិត្ត ដោយសង្ឃឹមថានឹងរួមចំណែកដើម្បី ពណ៌ទង់ជាតិ និងនាំសិរីរុងរឿងជូនមាតុភូមិ។ សមាជិកនីមួយៗនឹងក្លាយជាឯកអគ្គរដ្ឋទូតវប្បធម៌ រួមចំណែករក្សា និងពង្រឹងចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយបណ្តាប្រទេសនានាក្នុងទ្វីប។

នៅ ASIAD ១៩ គណៈប្រតិភូកីឡាវៀតណាមបានចូលរួមជាមួយសមាជិកជាង ៥០០ នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនីចំនួន ៣៣៧ នាក់ចូលរួមប្រកួតក្នុងប្រភេទវិញ្ញាសារកីឡាចំនួន ៣១។ គោលដៅរបស់ក្រុមគឺដើម្បីឈ្នះមេដាយមាសពី ២ ទៅ ៥គ្រឿង។

ពិធីបង្ហូតទង់ជាតិរបស់គណៈប្រតិភូកីឡាវៀតណាមចូលរួម ASIAD ១៩ នឹងប្រព្រឹត្តទៅនៅព្រឹកបន្ទាប់ (ថ្ងៃទី ២២ ខែកញ្ញា)។ នេះជាពិធីដ៏សំខាន់មួយដែលសម្គាល់វត្តមានរបស់ប្រទេសនានាក្នុងមហោស្រពកីឡាដ៏ធំបំផុតរបស់ទ្វីប។ នៅយប់ថ្ងៃសៅរ៍ (២៣ កញ្ញា) ASIAD ១៩  នឹងបើកជាផ្លូវការ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជា ណាចក្រកម្ពុជា លោកជំទាវ ជា គឹមថា ក្នុងឱកាសដែលលោកជំទាវមកជម្រាបលាដោយបញ្ចប់បេសកកម្មការទូតនៅវៀតណាម លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងទំនុកចិត្តនយោបាយ ការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងកម្រិតខ្ពស់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ។

Top