• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបន្តសម័យប្រជុំលើកទី ៤៤

បន្តសម័យប្រជុំលើកទី៤៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ គណៈប្រតិភូបានពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម និងបំពេញបន្ថែមលើមាត្រាមួយចំនួននៃច្បាប់ដូចជា៖
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំ (រូបថត៖ quochoi.vn)

ច្បាប់ស្តីពីការដេញថ្លៃ; ច្បាប់ស្តីពីការវិនិយោគក្រោមវិធីសាស្រ្តភាពជាដៃគូសាធារណៈ និងឯកជន; ច្បាប់គយ; ច្បាប់ស្តីពីពន្ធលើការនាំចេញនិងពន្ធនាំចូល; ច្បាប់វិនិយោគ; ច្បាប់ស្តីពីការវិនិយោគសាធារណៈ; ច្បាប់ស្តីពីការគ្រប់គ្រងនិងការប្រើប្រាស់ទ្រព្យសម្បត្តិសាធារណៈ (ច្បាប់គម្រោងទី១ វិសោធនកម្មច្បាប់ចំនួន៧)។

អគ្គលេខាធិការរដ្ឋសភា ប្រធានការិយាល័យរដ្ឋសភា លោក Le Quang Tung បានឲ្យដឹងថា ខ្លឹមសារដែលបានកែសម្រួលត្រូវពិនិត្យយ៉ាងយកចិត្តទុកដាក់ ផ្តោតលើការផ្តល់អាទិភាពលើបញ្ហាបន្ទាន់ទាក់ទងនឹងការរៀបចំអង្គភាពរដ្ឋបាល និងការច្នៃប្រឌិត ព្រមទាំងវាយតម្លៃខ្លឹមសារថ្មីដែលជះឥទ្ធិពលខ្លាំងដល់សេដ្ឋកិច្ច និងសង្គម។

ក្នុងសម័យប្រជុំនាពេលរសៀល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចរបស់រដ្ឋសភាស្តីពីការលើកលែងថ្លៃសិក្សាសម្រាប់សិស្សសាលាមត្តេយ្យសិក្សាសាធារណៈ និងបឋមសិក្សាឆ្នាំសិក្សា ២០២៥-២០២៦; សេចក្តីព្រាងសេចក្តីសម្រេចរបស់រដ្ឋសភា ស្តីពីការបណ្តុះបណ្តាលលើមុខជំនាញ និងវិជ្ជាជីវៈជាក់លាក់ក្នុងវិស័យសិល្បៈ ... និងខ្លឹមសារមួយចំនួនទៀត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អាមេរិកវាយតម្លៃថា ជំនួបសន្ទនាតាមទូរស័ព្ទអំពីពន្ធគយជាមួយវៀតណាមមានប្រសិទ្ធភាព

អាមេរិកវាយតម្លៃថា ជំនួបសន្ទនាតាមទូរស័ព្ទអំពីពន្ធគយជាមួយវៀតណាមមានប្រសិទ្ធភាព

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងអំពីជំនួបសន្ទនាតាមទូរស័ព្ទរវាងប្រធានតំណាងពាណិជ្ជកម្មអាមេរិក Jamieson L. Greer និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien នាថ្ងៃទី ២៣ ខែមេសា ដើម្បីពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រវាងសហរដ្ឋអា មេរិក និងវៀតណាម។

Top