• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញការអនុវត្តផែនការសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរវៀតណាមនិងឡាវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅរដ្ឋធានីវៀងច័ន្ទ នាយឧត្តមសេនីយ៍ លោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត ណាម បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឧត្តមសេនីយឯកលោក Khamliang Outhakaysone រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌ នៃដំណើរទស្សនកិច្ចនៅឡាវ របស់ប្រធានរដ្ឋវៀត ណាមលោក លឿង គឿង។
នាយឧត្តមសេនីយ៍លោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងឧត្តមសេនីយ៍ឯកលោក Khamliang Outhakaysone រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ (រូបថត៖ VOV-Vientiane)

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយលើពិធីសារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដំណាក់កាល ២០២៥-២០២៩ និងផែនការសហប្រតិបត្តិការឆ្នាំ ២០២៥ នាពេលខាងមុខ; ដាក់ពង្រាយយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ យន្តការសហប្រតិបត្តិការ ជាពិសេសយន្តការសន្ទនាគោលនយោបាយការពារជាតិ។ បង្កើនការផ្សព្វផ្សាយ និងអប់រំអំពីប្រវត្តិសាស្ត្រនិងសារៈសំខាន់នៃទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ; បង្កើនកិច្ចសហប្រតិបត្តិការពហុភាគី; រក្សាយន្តការនៃកិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការពារជាតិទាំងបី វៀតណាម-ឡាវ-កម្ពុជា; លើកកំពស់គុណភាពនៃកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលនិងការអភិវឌ្ឍធនធានមនុស្ស; បង្កើនកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែន ...៕ 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អាមេរិកវាយតម្លៃថា ជំនួបសន្ទនាតាមទូរស័ព្ទអំពីពន្ធគយជាមួយវៀតណាមមានប្រសិទ្ធភាព

អាមេរិកវាយតម្លៃថា ជំនួបសន្ទនាតាមទូរស័ព្ទអំពីពន្ធគយជាមួយវៀតណាមមានប្រសិទ្ធភាព

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងអំពីជំនួបសន្ទនាតាមទូរស័ព្ទរវាងប្រធានតំណាងពាណិជ្ជកម្មអាមេរិក Jamieson L. Greer និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien នាថ្ងៃទី ២៣ ខែមេសា ដើម្បីពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រវាងសហរដ្ឋអា មេរិក និងវៀតណាម។

Top