បន្តសម័យប្រជុំលើកទី៤៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ គណៈប្រតិភូបានពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម និងបំពេញបន្ថែមលើមាត្រាមួយចំនួននៃច្បាប់ដូចជា៖
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំ (រូបថត៖ quochoi.vn)
ច្បាប់ស្តីពីការដេញថ្លៃ; ច្បាប់ស្តីពីការវិនិយោគក្រោមវិធីសាស្រ្តភាពជាដៃគូសាធារណៈ និងឯកជន;
ច្បាប់គយ; ច្បាប់ស្តីពីពន្ធលើការនាំចេញនិងពន្ធនាំចូល;
ច្បាប់វិនិយោគ; ច្បាប់ស្តីពីការវិនិយោគសាធារណៈ;
ច្បាប់ស្តីពីការគ្រប់គ្រងនិងការប្រើប្រាស់ទ្រព្យសម្បត្តិសាធារណៈ
(ច្បាប់គម្រោងទី១ វិសោធនកម្មច្បាប់ចំនួន៧)។
អគ្គលេខាធិការរដ្ឋសភា
ប្រធានការិយាល័យរដ្ឋសភា លោក Le Quang Tung បានឲ្យដឹងថា
ខ្លឹមសារដែលបានកែសម្រួលត្រូវពិនិត្យយ៉ាងយកចិត្តទុកដាក់ ផ្តោតលើការផ្តល់អាទិភាពលើបញ្ហាបន្ទាន់ទាក់ទងនឹងការរៀបចំអង្គភាពរដ្ឋបាល
និងការច្នៃប្រឌិត ព្រមទាំងវាយតម្លៃខ្លឹមសារថ្មីដែលជះឥទ្ធិពលខ្លាំងដល់សេដ្ឋកិច្ច
និងសង្គម។
ក្នុងសម័យប្រជុំនាពេលរសៀល
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចរបស់រដ្ឋសភាស្តីពីការលើកលែងថ្លៃសិក្សាសម្រាប់សិស្សសាលាមត្តេយ្យសិក្សាសាធារណៈ
និងបឋមសិក្សាឆ្នាំសិក្សា ២០២៥-២០២៦; សេចក្តីព្រាងសេចក្តីសម្រេចរបស់រដ្ឋសភា
ស្តីពីការបណ្តុះបណ្តាលលើមុខជំនាញ និងវិជ្ជាជីវៈជាក់លាក់ក្នុងវិស័យសិល្បៈ ...
និងខ្លឹមសារមួយចំនួនទៀត៕