• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បើកសម័យប្រជុំលើកទី ៤៩


ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VGP/Nguyễn Hoàng)
 

នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកសម័យប្រជុំលើកទី ៤៩ ដើម្បីផ្តល់មតិលើខ្លឹមសារមួយចំនួន សម្រាប់ដាក់ជូនរដ្ឋសភានិងត្រៀមរៀបចំកិច្ចប្រជុំលើកទី ១០ ដែលគ្រោងនឹងប្រារព្ធនៅថ្ងៃទី ២០ ខែតុលា។

ថ្លែងមតិបើកកិច្ចប្រជុំ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ខ្លឹមសារដែលបានដាក់ជូនរដ្ឋសភាក្នុងកិច្ចប្រជុំលើកនេះ រួមមានបញ្ហានិងមតិដែលនៅមានការខ្វែងគំនិតគ្នានៃសេច ក្តីព្រាងច្បាប់ដូចជា៖ សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារបរិស្ថាន ធ្វើវិសោធនកម្មលើសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តចំនួនពីររបស់រដ្ឋសភា និងបញ្ហាជាច្រើនទៀតទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានស្នើថា៖ “ខ្ញុំស្នើឲ្យមានការចំណាយពេលវេលា ដើម្បីស្រាវជ្រាវនិងផ្តល់យោបល់លើឯកសារ ដែលបានបង្ហាញនៅក្នុងសម័យប្រជុំអចិន្ត្រៃយ៍នេះ។ ហើយនេះជាសម័យប្រជុំ ដើម្បីត្រៀមសម្រាប់បើកកិច្ចប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី ១៤ នៅខែតុលា។ ដោយសារតែកិច្ចប្រជុំបានបិទកៀកនឹងថ្ងៃបើកសម័យប្រជុំរដ្ឋសភា ហេតុដូច្នេះ បញ្ជប់ខ្លឹមសារនីមួយៗ ខ្ញុំស្នើឲ្យស្ថាប័ននានានៃរដ្ឋសភានិងស្ថាប័ននានានៃដ្ឋាភិបាល ត្រូវសម្របសម្រួលជាបន្ទាន់ក្នុងការសិក្សាស្រាវជ្រាវទទួលយកនិងបំពេញបន្ថែម ក៏ដូចជា កែតម្រូវសំណុំឯកសារនៃរបាយការណ៍ស្តីពីសេចក្តីសម្រេចចិត្តនៃសេចក្តីព្រាងច្បាប់ដើម្បីដាក់ជូនទៅរដ្ឋសភាជាបន្ទាន់”។

បន្ទាប់មកអង្គប្រជុំបានពិភាក្សាលើប្រធានបទ  “ការអនុវត្តរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលវៀតណាមជាសមាជិក”៕

តាម  VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top