• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការជាតិទទួលបន្ទុកការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 បើកកិច្ចប្រជុំ

នាព្រឹកថ្ងៃទី ២៣ ខែមីនា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19,  កិច្ចប្រជុំគណៈ កម្មាធិការជាតិទទួលបន្ទុកការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19  បានឯកភាពបែងចែកជាក្រុមសំខាន់ៗចំនួន ២ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ  (រូបថតៈ VOV)


ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ “ក្រុមទី ១ គឺកងទ័ពនិងអាកាសចរណ៍ ដើម្បីអនុវត្តការដាក់ឲ្យនៅដាច់ដោយឡែកតាមច្រកព្រំដែនអន្តរជាតិ។ ក្រុមទី២ ចាត់តាំងឲ្យប៉ូលីស អាជ្ញាធរមូលដ្ឋានអង្គការមហាជននិងផ្នែកសុខភាពសាធារណៈ ដើម្បីទប់ស្កាត់ការឆ្លងរាល ដាលក្នុងសហគន៍។ បេសកម្មរបស់ក្រុមទី២ រឹតតែតានតឹងជាងដែរ”។

នៅក្នុងកិច្ចប្រជុំ សមាជិកនៃគណៈ កម្មាធិការ បានលើកឡើងថា វិធានការ ដាក់ឲ្យនៅដាច់ដោយឡែកសម្រាប់អ្នកដំណើរទាំងអស់ ដែលចូលពីច្រកព្រំដែនអន្តរជាតិបានជួយរកឃើញអ្នកឆ្លង COVID-19 ចំនួន៣៩ករណីចូលមកវៀតណាម។ ចំនួនករណីរកឃើញនៅក្នុងកន្លែងដាក់នៅដាច់ដោយឡែក អាចកើនឡើងបន្ថែមទៀត ប៉ុន្តែនៅតែគ្រប់គ្រងបានដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាមលើកកម្ពស់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ

វៀតណាមលើកកម្ពស់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ

ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែឧសភា កិច្ចប្រជុំលើកទី ៤៣ នៃគណៈកម្មាធិ ការ អចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិបណ្តាគណ បក្សនយោបាយអាស៊ី (ICAPP) និងសន្និសីទសន្តិសុខអាស៊ី-អឺរ៉ុបបានប្រព្រឹត្តទៅនៅទីក្រុង Perm ប្រទេសរុស្ស៊ី។ គណៈប្រតិភូបក្សកុម្មុយនិស្តវៀត ណាមដឹកនាំដោយលោក Ngo Le Van អនុរដ្ឋមន្ត្រីក្រសួងការបរទេសបានចូលរួម ក្នុងព្រឹត្តិការណ៍នេះ។

Top