យោងតាមព័ត៌មានពីគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយ នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ២៧ វិច្ឆិកា នៅសង្កាត់ក្វីញ៉ើន រហូតមកដល់ពេលនេះ ការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំបានបញ្ចប់ជាស្ថាពរហើយ។
កិច្ចប្រជុំ ISOM APEC ២០២៧ គឺជាឱកាសសម្រាប់មន្ត្រីជាន់ខ្ពស់នៃសេដ្ឋកិច្ចសមាជិកទាំង ២១ របស់វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ផ្លាស់ប្តូរយោបល់អំពីទិសដៅ និងអាទិភាពកិច្ចសហប្រតិបត្តិការ ក្នុងឆ្នាំដែលវៀតណាមទទួលតួនាទីជាម្ចាស់ផ្ទះ។ ចូលរួម មានតំណាងលេខាធិការដ្ឋាន APEC អន្តរជាតិ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច APEC គណៈប្រតិភូអ្នកសង្កេតការណ៍ អង្គការអន្តរជាតិ អ្នកជំនាញ និងសហគមន៍ធុរកិច្ច។
សម័យប្រជុំពេញអង្គ ISOM គ្រោងនឹងចាប់ផ្តើមនៅព្រឹកថ្ងៃទី ៩ ខែធ្នូ។ លោកស្រី ង្វៀន ធី ថាញ់លីច (Nguyễn Thị Thanh Lịch) អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយឲ្យដឹងថា៖
“តាមរយៈព្រឹត្តិការណ៍នេះ វៀតណាមនិងយ៉ាឡាយ ផ្សព្វផ្សាយអំពីប្រទេសជាតិនិងប្រជាជន អំពីវប្បធម៌ សេដ្ឋកិច្ច អំពីសក្តានុពល និងភាពខ្លាំង សម្រាប់វិស័យការទូតវប្បធម៌ ការទូតសេដ្ឋកិច្ច ការទូតប្រជាជន និងការទូតនយោបាយ។ សារដែលខេត្តចង់ផ្សព្វផ្សាយ គឺស្មារតីរយសរាយរាក់ទាក់ និងគួរសមរបស់ប្រជាជនវៀតណាម របស់ប្រជាជនយ៉ាឡាយ ធ្វើដូចម្តេចឱ្យភ្ញៀវទេសចរ និងប្រតិភូដែលមកកាន់យ៉ាឡាយ មានអារម្មណ៍កក់ក្តៅ និងសប្បាយរីករាយ”៕





